ឧត្តម
សៀមរាប៖ ក្រុមការងារកសិកម្ម នៃមហាអនុតំនប់មេគង្គ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ របស់ខ្លួនដោយ បានមានការចូលរួម ពីមន្ត្រីកសិកម្មជាន់ខ្ពស់មកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ចិន ឡាវ ភូមា វៀតណាម និងថៃ និងបណ្តាដៃគូរអភិវឌ្ឍន៍ វិស័យឯកជន
សរុប៧០នាក់កិច្ចប្រជុំនេះមានរយៈពេលពីថ្ងៃទី១៣-១៤ខែកក្តដាឆ្នាំ២០១៧នៅក្រុងសៀមរាប។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពលទ្ធផលនៃការអនុវត្តកម្មវិធី CASP2 ផែនការ ការងារនិងកម្មវិធីអាទិភាពសម្រាប់ឆ្នាំ២០១៧-ឆ្នាំ២០១៨ពិភាក្សា និងអនុម័តលើសេក្តីព្រាងចុងក្រោយផែនការ យុទ្ធសាស្ត្រសម្រាប់ជំរុញការវិនិយោគលើខ្សែរចង្វាក់តម្លៃផលិតកសិកម្មប្រកបដោយសុវត្ថិភាពនិងភាតរបរិស្ថាន និងពិភាក្សាអំពីការ ត្រៀមរាបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកសិកម្ម GMS លើកទី២ នៅខែកញ្ញាឆ្នាំ២០១៧។
កិច្ចប្រជុំបានសហការរៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។កិច្ចប្រជុំនេះបានដឹកនាំដោយ ឯកឧត្តម សាន វណ្ណទី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសម្របសម្រួលក្រុមការងារកសិកម្ម នៃមហាអនុតំបន់មេគង្គ និង លោក pavit Ramachandran មន្ត្រីឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងជាមន្ត្រីការទទួលបន្ទុកទាំទ្រក្រុមការងារកសិកម្ម នៃមហាអនុតំបន់មេគង្គ។
លោក pavit Ramachandran បានមានប្រសាសន៍ថា យុសាស្ត្រ និងផែនការសកម្មភាពរបស់មហាអនុតំបន់មេគង្គ នឹងត្រួសត្រាយផ្លូវដើម្បីឲ្យមហាអនុតំបន់នេះក្លាយជាតួអង្កកម្រិតសកលមួយ នៅក្នុផលិតផលអាហារប្រកប់ដោយសុវត្ថិភាពដែលមានមូលដ្ឋានផ្អែកលើកសិកម្ម ដែលត្រូវបានផលិតតាមរយៈមធ្យោបាយប្រកបដោយនិរន្តរភាព ព្រមទាំងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។យុសាស្ត្រ និងផែនការនេះ នឹងផ្តោតលើបរិយាប័ន្ន និង ការបង្កឲ្យមានផលប៉ះពាលទៅកសិករខ្នាតតូច និង សហគ្រាសកសិកម្មខ្នាតតូចបំផុត និង ខ្នាតតូចនៅក្នុងអនុតំបន់នេះ។
ឯកឧត្តម សាន វណ្ណទីអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសម្របសម្រួល ក្រុមការងារកសិកម្ម នៃមហាអនុតំបន់មេគង្គ គាំទ្រចំពោះផែនការយុទ្ធសាស្ត្រនេះ និងសូមឲ្យប្រទេសជាសមាជិកទាំងអស់ចូលរួមគាំទ្រក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនេះឲ្យទទួលបានជោគជ័យបន្ទាប់ពីផែនការនេះត្រូវបានអនុម័តរួចក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកសិកម្ម នៃមហាអនុតំបន់មេគង្គលើកទី២ នាខែកញ្ញា ឆ្នាំ២០១៧ នៅខេត្តសៀមរាប ខាងមុខនេះ៕






































