VDEO ​ផ្ទុះ​អណ្ដូងរ៉ែ​នៅ​ចិន​ស្លាប់​១០​នាក់​

0

​ចិន ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៤ មាន​ករណី​ផ្ទុះ​អណ្ដូងរ៉ែ​មួយ​កើតឡើង នៅ​តំបន់​ភាគ​និរតី​នៃ​ប្រទេស​ចិន បណ្ដាលឱ្យ​កម្មករ​យ៉ាងតិច​១០​នាក់​បាត់ បង់ជីវិត ។ ​មន្ដ្រី​នៅក្នុង​តំបន់​បានឱ្យដឹងថា នៅ ពេល​មាន​ហេតុការណ៍​ផ្ទុះ​អណ្ដូងរ៉ែ​កើត ឡើង​មាន​កម្មករ​រហូតដល់​១៣០​នាក់ កំពុងធ្វើការ​នៅ​ទីនោះ ។ ជា​ភ​ព្វ​សំណាង កម្មករ​១២០​នាក់​បាន​រត់ចេញ​ទាន់ពេល វេលា ។ ​

នៅវេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក ក្រុម​ជួយ​សង្គ្រោះបាន​ទាញ់​សាកសព កម្មករ​១០​នាក់​ចេញពី​អណ្ដូងរ៉ែ ។​ ​នៅក្នុង​ប្រទេស​ចិន ករណី​ផ្ទុះ​អណ្ដូង រ៉ែ​កើត​ឡើងជា​ញឹកញាប់​សម្លាប់​មនុស្ស រាប់ពាន់នាក់​ក្នុង​មួយឆ្នាំៗ ។ មូលហេតុ បណ្ដាលឱ្យ​គ្រោះថ្នាក់​កើតឡើង​ច្រើន ដោយសារតែ​អណ្ដូងរ៉ែ​ភាគច្រើន​មាន សភាព​ចាស់​ទ្រុឌទ្រោម និង​គ្មាន​ការ ធានា​សុវត្ថិភាព​ត្រឹមត្រូវ​ដល់​កម្មករ​។ មួយវិញទៀត ម្ចាស់​អណ្ដូងរ៉ែ​លួចលាក់ ធ្វើ​អាជីវកម្ម មិន​ផ្ដល់ព័ត៌មាន​ដល់​មន្ដ្រី គ្រប់គ្រង​ក្នុង​តំបន់ ក៏​ជាហេតុ​ធ្វើឱ្យ​គ្រោះ ថ្នាក់​កើនឡើង​ខ្ពស់ ។