ត្រីងៀតឆ្លៀតពងនៅតែមានមិនចេះចប់នៅស្រុកសណ្ដាន់

0

កំពង់ធំ៖ កាលពីពេលថ្មីៗនេះមានបរិស្ថានប្រមានជាង៣០សិបនាក់នាំគ្នាទៅដកកូនចន្ទីដែលដាំនៅក្នុងព្រៃឡង់ដែលជាព្រៃហាមឃាត់ត្រង់ចំណុច

ច្រកតោល ឃុំមានរិទ្ធិ សុ្រកសណ្ដាន់ខេត្ដកំពង់ធំ ដោយគ្មានខ្លាចនិងញញើតនិងច្បាប់សម្បីតែបន្តិច សង្ស័យអាងខ្លូនជាកូនមន្ត្រីយហើយមើលទៅ។

យោងតាមសម្ដីបងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំមានរិទ្ធិ បានខ្សិបដាក់មេក្រូថា តើប្រជាពលរដ្ឋឯណាដែលហ៊ានទៅកាប់ព្រៃឡង់បាន សាកលរមើលបើមិនជាប់គុក គឺមានតែកូនមន្រ្តីទេទើបហ៊ានទៅកាប់ព្រៃឡង់ ដាំចន្ទីបែបនេះ ព្រោះថាគាត់ជាអ្នកគោរពច្បាប់ស្រាប់ ដូចឆ្នេះហើយប្រហែលជាមិនខុសទេដែលពូកគាត់ទៅកាប់ព្រៃដាំចន្ទីយកដីរដ្ឋបែបនេះ។

ប្រជាពលរដ្ឋក៏បានបន្តរទៀតថា ពួកគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំង ចុះពេលដែលជនបំផ្លាញព្រៃឈើយកដីទាំងនេះទៅកាប់ ដុតហេតុអ្វីបានជាជំនាញ និងមន្រ្តីពាក់ពាន់មួយចំនួនដែលនៅឈរជើងនៅទីនោះមិនមើលផង ទាល់តែដាំចន្ទីរួចហើយទើបបរិស្ថាននាំគ្នាទៅដក រឺក៏ទើតែដឹង។ {សូមលោកអភិបាលសុ្រកសណ្ដាន់ជួយរកមុខអ្នកដែលនៅពីក្រោយខ្នងរឿងនេះផង} ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអស់ចិត្ដ និងគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា ៕ប្រភពពីបងប្អូនប្រជាពលរដ្ឋនៅកែងអូរល្អក់