ខេត្តព្រះសីហនុ៖ នារីម្នាក់ឈ្មោះ វ៉ាន់ ពេជ្រ ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ នៅផ្ទះមានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ សង្ស័យថាបានលួចម៉ូតូគេ យកទៅបញ្ចាំ ត្រូវនគរបាលចាប់ខ្លួនបាននិងកសាងសំណុំរឿងគ្រោងនឹបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។ដោយឡែកអ្នកទទួលបញ្ចាំមិនទាន់មានដំណឹងថាត្រូវចាត់ការយ៉ាងនោះទេ?
លោកវរសេនីយ៍ទោស៊ុត សំអុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា៖ កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១ រំលងអាធ្រាត្រ នៅបុរី BS ភូមិ៥ សង្កាត់លេខ៤ ក្រុង- ខេត្តព្រះសីហនុ មានអំពេីចោរកម្ម មួយកេីតឡេីង បណ្តាលឲ្យបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ផលិតឆ្នាំ ២០១៦ ពណ៌ខ្មៅ លេខតួ និងលេខម៉ាសុីន ៩៦៦៣០១៥ គ្មានស្លាកលេខ ដែលម្ចាស់បានទុកក្នុងផ្ទះ ទុកសោរជាប់ម៉ូតូ។
ម្ចាស់ឈ្មោះ សួន សុខលីម ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
លោកស៊ុត សំអុន បានបញ្ជាក់ថាក្រោយពីទទួលបានបណ្ដឹងរាយការណ៍មក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លុះដល់វេលាម៉ោង១១ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌ បានរកឃើញ និងឃាត់ខ្លួន មុខសញ្ញាបានពេលយកម៉ូតូមកដាក់បញ្ចាំ នៅតំបន់ភូមិថ្មី សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ដោយឡែកអ្នកទទួលបញ្ចាំម៉ូតូដែលជនសង្ស័យជាចោរស្រីបានលួចយកមកដាក់បញ្ជាំនេះមិនទាន់ត្រូវបានទំលាយអោយដឹងនៅឡើយ។
តែយ៉ាងណាយើងរងចាំមើលបន្តទៀតថាតើនគរបាលខេត្តព្រះសីហនុនឹងចាត់ការយ៉ាងម៉េចបន្តទៀត?(ប្រភព នគរបាល)