ទូកនេសាទមួយគ្រឿងរងការលិចដោយសាខ្យល់កន្ត្រាក់កម្មកទូក០៥ត្រូវបានទាហ៑ានការពារព្រំដែនទឹកជួយសង្គ្រោះផុតពីសេចក្ដីស្លាប់

0

អួង វឹង

កោះកុង : តៃកុងទូកនេសាទម្នាក់និងកម្មករចំនួន៤នាក់ ត្រូវបានកំលាំងកងទ័ពជើងទឹកនៃកងការពារកោះកុងក្រៅលេខ ០២ ចេញអូប័រចំនួន ៣គ្រឿងចេញ

ទៅជួយសង្រ្គោះ ខណៈដែលទូកនេសាទខាងលើបានជួប នឹងព្យុះរលកនិងខ្យល់កន្ត្រាក់នៅលើផ្ទៃសមុទ្រ នៅវេលាម៉ោង០៨និង២០ នាទីព្រឹកថ្ងៃទី ១៥/0៧/២០១៧ត្រង់ចំណុចក្បែរភ្នំកោះកុងក្រៅស្ថិតក្នុងភូមិឡាំដាំឃុំកោះកាពិស្រុកកោះកុងខេត្តកោះកុង ។ លោកវរៈនាវីឯក ជា ស៊ីធុនឡាយ មេបញ្ជាការកងការពារកោះកុងក្រៅលេខ២បានអោយដឹងថា បន្ទាប់ពីកំលាំងរបស់លោកល្បាតឃើញទូកនេសាទខាងលើកំពុងជួបឧបទវហេតុ ខ្យល់ព្យុះកន្ត្រាក់ រូបលោកបានបញ្ជាកំលាំងអោយចេញអូប័រចំនួន៣គ្រឿងដើម្បីទៅជួយសង្រ្គោះ ក្រោមការចង្អុលណែនាំផ្ទាល់ពីលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការជួរមុខលើផ្ទៃសមុទ្រ ។
លោកវរៈនាវីឯកបានបញ្ជាក់ទៀតថា ក្នុងពេលកំលាំងសង្រ្គោះរបស់លោកទៅដល់ ទាំងតៃកុងទូកនិងកម្មករ ត្រូវរលកព្យុះបក់បោកធ្លាក់ចូលសមុទ្រអស់ទៅហើយ តែពួកគាត់ប្រឹងហែលទាំងត្រដរដើម្បីរង់ចាំការជួយសង្រ្គោះ តែការសង្រ្គោះប្រើរយៈពេលតែកន្លះម៉ោងកំលាំងរបស់លោកស្រង់មនុស្សឡើងលើអូប័បានទាំងអស់មានចំនួន៥ នាក់ គឺម្នាក់ឈ្មោះឌី អឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជាម្ចាស់ទូក និង ជាតៃកុងទូកផង រួមនឹងកម្មករចំនួន៤នាក់ ដែលមានទីលំនៅក្នងភូមិចាំយាម ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ។ លោកវរៈនាវីឯក បន្តថា លោកក៏មានការសោកស្តាយដែរ កំលាំងរបស់លោកអាចជួយសង្រ្គោះបានតែមនុស្សប៉ុណ្ណោះ ក្រោយមកមិនបានប៉ុន្មាននាទីផងទូកនេសាទខាងលើក៏ត្រូវខ្យល់ព្យុះកន្ត្រាក់វាយលិចចូលក្នុងសមុទ្រដោយមិនអាចជួយបាន។