VDEO ​ឥណ្ឌា​បង្កើន​ការការពារ​តាម​បណ្ដោយ​ព្រំដែន​ជាប់​ប្រទេស​ចិន​

0

ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​តាម បណ្ដោយ​ព្រំដែន​ជាប់​ប្រទេស​ចិន រដ្ឋា​ភិ បាល​ថ្មី​របស់​ឥណ្ឌា​បាន​ឡើង​គម្រោង បង្កើត​ជំរុំ​ការពារ​តាម​បណ្ដោយ​ព្រំដែន ស្ថិតនៅក្នុង​រដ្ឋ អា​រ៉ូ​ណា​ចា​ប្រា​ដែ​ស ។​ ​សារព័ត៌មាន​ឥណ្ឌា​បាន​ផ្សព្វផ្សាយ​ថា ជំរុំ​ការពារ​ព្រំដែន​នឹងត្រូវ​បង្កើតឡើង ៥២​ទីតាំង​សម្រាប់​ប៉ូលិស​ការពារ​សន្ដិ សុខ​ឱ្យបាន​តឹងតែង​បំផុត​ក៏ដូចជា​ទប់ ទល់​ការហូរចូល​របស់​ចិន ។ ជាមួយនឹង ជំរុំ​ទាំងនោះ​នឹង​ជួយ​ធានា​ផ្ដល់​ទីតាំង​ដល់ ឆ្មាំ​ព្រំដែន​ឥណ្ឌា​ការពារ​បណ្ដោយ​ព្រំដែន ប្រវែង​១១២៦​គីឡូម៉ែត្រ​ជាប់ ប្រទេស​ចិន​។​ ​ជំរុំ​ទាំងនោះ​មាន​ទំហំ​ធំ​គ្រប់គ្រាន់ អាចជួយ​ឱ្យកម្លាំង​ទាហាន​ឈរជើង​ស្នាក់ នៅ​ទីនោះ​បណ្ដោះអាសន្ន​ពេល​មាន ហេតុការណ៍​អាក្រក់​កើតឡើង ។

ជំរុំ​ទាំង នោះ​នឹង​បំពាក់​សព្វាវុធ​ទំនើបៗ ក៏​ដូច ជា​ធានា​ស្បៀងអាហារ​គ្រប់គ្រាន់​ដល់ ទាហាន​ប្រចាំការ ។ លើសពីនេះ​ទៅ ទៀត ជំរុំ​ការពារ​នឹងត្រូវ​បំពាក់​ប្រព័ន្ធ ទំនាក់ទំនង​តាម​ផ្កាយរណប​ងាយ​ស្រួ​ង ក្នុងការ​ផ្ដល់ព័ត៌មាន​មក​ទីបញ្ជាការ​ទាន់ ពេលវេលា ពេល​មាន​ហេតុការណ៍ អាក្រក់​ណាមួយ​កើតឡើង ។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មិនសូវ សប្បាយ​ចិ​ត្ដ​នោះឡើយ នៅពេលដែល នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ឥណ្ឌា​ឡើងកាន់ តំណែង​ដឹកនាំ​ដោយមាន​គោ​លន​យោ បាយ​ម៉ឺងម៉ាត់​ជាមួយ​ចិន ដោយ​ងាក​ទៅ រក​លោកខាងលិច មាន​អាមេរិក​ជាដើម​។