ល្បែងស៊ីសង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​កំពង់ត្រាច

0

អួង វឹង

ខេត្តកំពត៖ សមត្ថកិច្ច​មិន​បង្ក្រាប​ប្រជាពលរដ្ឋនៅ​ ស្រុកកំពង់ត្រាច ខេត្តកំពត បាន​ អំពាវនាវ​ ឲ្យ​ស្នងការ​នគរបាល​ខេត្តកំពត លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ចាត់វិធាន ការ​

បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ផង។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​មូលដ្ឋាន ​របស់​ពួកគាត់​មាន ​ល្បែងស៊ីសង ​ជាច្រើន​ ប្រភេទ​ដូចជា បញ្ជល់មាន់ បៀ​អាប៉ោង និង​យូគី​ជាដើម ត្រូវបាន​គេ​បើក ​លេង​យ៉ាង ​ពេញបន្ទុក​ ហើយ​ មន្ត្រី​អាជ្ញាធរ​ឃុំ នគរបាល​ប៉ុស្ដិ៍​ រដ្ឋបាល​ ក៏ដូចជា​អធិការ នគរបាល​ស្រុក ​កំពង់ត្រាច មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឡើយ​។ ប្រការនេះ​កំពុង​ នាំ​ឲ្យ​កើតមាន​បទ ល្មើស​ផ្សេងៗ ​គួរ​ឲ្យ​ព្រួយ បារម្ភ​ដូចជា អំ ពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ព្រោះ​ពលរដ្ឋ​ខ្លះ​ចាញ់​អស់​លុយកាក់​ទ្រព្យសម្បត្តិ ដីធ្លី​ផ្ទះសម្បែង ដោយសារតែ​ល្បែងស៊ីសង​នៅក្នុង​ស្រុកំពង់ត្រាច។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ជុំវិញផ្សារ កំពង់ត្រាច បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​សង្វៀន​បញ្ជល់មាន់​មួយកន្លែង​ត្រូវបាន​គេ​បើក​លេង​យ៉ាង​ពេញបន្ទុក ហើយ​មិនទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ និង​ សមត្ថកិច្ច​ណា​ ចាត់វិធាន ការ​ទប់ស្កាត់​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ទីតាំង​សង្វៀន​បញ្ជល់មាន់​នោះ​មាន​បង្កប់​ល្បែង​អាប៉ោង និង​កន្ទុយលេខ យ៉ាង​អនាធិបតេយ្យ​ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ទំនងជា​ទទួលបាន​ផលប្រយោជន៍ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ប្រជាពលរដ្ឋ​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ក្រោយពេល​ល្បែងស៊ីសង​ត្រូវបាន​គេ​បង្កើតឡើង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ព្រោះ​មួយរយៈ​កន្លងទៅនេះ​អំពើចោរកម្ម​បានកើត​ឡើង​ជា​បន្តបន្ទាប់​។ ​ប្រជាពលរដ្ឋ​ ក្នុង ស្រុក កំពង់ត្រាច បាន​អំ ពាវនាវ​ ឲ្យ​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ ​នគរបាល​ខេត្តកំពត ក៏ដូចជា ​ឯកឩត្តម ចាន់ ចេស្ដា អភិបាល​ ខេត្តកំពត ចាត់វិធានការ​ បង្ក្រាប​ ល្បែងស៊ីសង ​ក្នុង​មូលដ្ឋាន​ ពួកគាត់​ផង ដើម្បី​ ពង្រឹង​ សន្តិសុខ​ សង្គម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​ទី បេី​​ល្បែងស៊ីសង មេកន្ទុយលេខ ទី ១.ឈ្មោះ ពូ ហ៑ ហៅឪ អាយោងទី២. លោកគ្រូ ងន លី
ទី៣.ម៉ែ អា ញ្ញា នៅពីខាងជេីង រោងការហ្វេ លោកពូ ហ៑
ទី៤.ពូ ប្រុស ថ្នាល់ បែក ​ជាច្រើន​ប្រភេទ​នោះ មានអ្នក​កាង​ ហើយទេីប ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន​ហ៊ាន​ប៉ះពាល់​ក្រុម​អ្នកបើក​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ​ទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។ ដូច្នេះ​មានតែ​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត និង​ឯកឩត្តម ចាន់ ចេស្ដា អភិបាល​ខេត្តកំពត ប៉ុណ្ណោះ​ដែល​អាច​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ ស្រុកកំពង់ត្រាច ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​តទៅទៀត​៕