ខេត្តព្រះសីហនុ៖(update)លោកឧត្តមសេនីយ៍ត្រី កុល ផាល្លី ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌបញ្ជាក់ថា៖ករណីចោរស្រីឈ្មោះ វ៉ាន់ ពេជ្រ លួចម៉ូតូអ្នកស្រុកកាលពីថ្ងៃទី១៤កក្កដា២០១៧កន្លងទៅនេះ មិនមែនជាករណីទទួលបញ្ចាំឬទទួលផលចោរកម្មទេ។
ការឈានដល់ចាប់ខ្លួនចោរស្រីដៃឆើតខាងលើគឺជាករណីជំនាញរបស់មន្រ្តីនគរបាលព្រហ្មទណ្ឌប៉ុណ្ណោះ។ទម្រាំតាមចាប់ខ្លួនជនមុខសញ្ញានេះបាននគរបាលបានប្រើជំនាញរបស់ខ្លួនដោយសំងាត់បំផុត។
លោក បន្តថា នារីនេះត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្តរួចហើយដែរ។
គួររំលឹកថាកាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១ រំលងអាធ្រាត្រ នៅបុរី BS ភូមិ៥ សង្កាត់លេខ៤ ក្រុង- ខេត្តព្រះសីហនុ មានអំពេីចោរកម្ម មួយកេីតឡេីង បណ្តាលឲ្យបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ផលិតឆ្នាំ ២០១៦ ពណ៌ខ្មៅ លេខតួ និងលេខម៉ាសុីន ៩៦៦៣០១៥ គ្មានស្លាកលេខ ដែលម្ចាស់បានទុកក្នុងផ្ទះ ទុកសោរជាប់ម៉ូតូ។
ម្ចាស់ឈ្មោះ សួន សុខលីម ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
លុះដល់វេលាម៉ោង១១ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌ បានរកឃើញ និងឃាត់ខ្លួននិងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរួចហើយដែរ។សាវ៉ុន