ខេត្តព្រះសីហនុ៖ជនជាតិវៀតណាមចំនួន៥នាក់នៅខេត្តព្រះសីហនុ ត្រូវបានចាប់បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការបន្ត។
លោក ហ៊ុន សូរិទ្ធី ស្នងការរងទទួលផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានអោយដឹថា៖ព្រឹកថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៧ កម្លាំងការិយាល័យអនុវត្តនិតិវិធី នៃផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានធ្វើការចាប់បញ្ជូនជន បរទេស(សញ្ជាតិវៀតណាម) ៥នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់ការតាមនិតិវិធីច្បាប់។
មូលហេតុឈានដល់ការឃាត់ខ្លួននិងបញ្ជូនួៅភ្នំពេញនេះគឺដោយសារពួកគេបានលួចស្នាក់នៅគ្មានលិខិតស្នាមជាប់ខ្លួន។
លោក ហ៊ុន សូរិទ្ធី បន្ថែមថា ការឃាត់និងបញ្ជូនខ្លួនជនបរទេសដែលរស់នៅខេត្តព្រះសីហនុដោយខុសច្បាប់នេះនគរបាលបាលអន្តោប្រវេសន៍ខេត្តព្រះសីហនុបានធ្វើការនេះជាច្រើនលើកមកហើយដែរ។
សូមបញ្ចាក់ផងដែរថាខេត្តព្រះសីហនុជាខេត្តទេសចរណ៍ដ៍មានសក្តានុពល។ជនបរទេសជាច្រើនបានមកលេងនិងធ្វើការនៅទីនេះក៍សំបូរដែរ។