ខ្មាន់កាំភ្លើងតាលីបង់បានវាយប្រហារ ទៅលើប៉ុស្ដិ៍ត្រួតពិនិត្យសន្ដិសុខរបស់ កម្លាំងរដ្ឋាភិបាលប៉ាគីស្ថាន ខាងក្រៅ អាកាសយានដ្ឋានការ៉ាជីកាលពីថ្ងៃ អង្គារមួយថ្ងៃបន្ទាប់ពីការប៉ះប្រយុទ្ធគ្នា មួយរាត្រីបណ្ដាលឱ្យបាត់បង់ជីវិត៣៧ នាក់ ហើយដែលធ្វើឱ្យរាំងស្ទះដល់ដំណើរ ការនៃគម្រោងចរចាសន្ដិភាពរវាងរដ្ឋាភិបាលប៉ាគីស្ថាននឹងក្រុមសកម្មប្រយុទ្ធ លីបង់ ។ ការវាយប្រហារចុងក្រោយនៅអាកាស យានដ្ឋានធ្វើឱ្យការប្រុងប្រយ័ត្នកាន់តែ ខ្លាំងជាងមុនថែមទៀតរបស់កងកម្លាំង សន្ដិសុខរដ្ឋាភិបាលដើម្បីធានាសន្ដិសុខ សុវត្ថិភាពនៅតាមទីតាំងសំខាន់ៗដែល ប្រឈមមុខជាមួយក្រុមឧទ្ទាមហើយ ដែលកម្លាំងសន្ដិសុខបានប្រើយន្ដហោះ ចម្បាំងវាយប្រហារទីតាំងលាក់ខ្លួនរបស់ពួកឧទ្ទាមនៅភាគខាងជើងសម្លាប់ មនុស្ស២៥នាក់ ។
ការវាយប្រហារទៅលើប៉ុស្ដិ៍ត្រួត ពិនិត្យសន្ដិសុខរដ្ឋាភិបាលក្បែរផ្លូវចេញ ចូលទៅកាន់ទីតាំងសន្ដិសុខអាកាសយាន ដ្ឋាន(ASF) ស្ថិតនៅតែចម្ងាយ៥០០ ម៉ែត្រប៉ុណ្ណោះពីអាកាសអាកាសយាន ដ្ឋាន និងប្រមាណ១គីឡូម៉ែត្រពីស្ថានីយ អ្នកដំណើរ ។
ប៉ូលិស ទាហាន និងកម្លាំងឈុតប៉ារ៉ា បានមកដល់កន្លែងកើតហេតុ ប៉ុន្ដែមន្ដ្រី ក្រោយមកថ្លែងថា កម្លាំងរដ្ឋាភិបាល មិនបើកការប្រយុទ្ធជាមួយពួកឧទ្ទាម នោះឡើយ ទើបបានជាពុំមានស្លាប់ និងរងរបួស ។ អ្នកនាំពាក្យកងកម្លាំងរដ្ឋាភិបាល លោក Tahir Ali ថ្លែងថា មនុស្សពីរ នាក់បានចូលទៅកាន់កន្លែងត្រួតពិនិត្យ សន្ដិសុខរបស់ASF ហើយបើកការបាញ់ ប្រហារតែម្ដង។ គ្មាននរណាម្នាក់ស្លាប់ ឬរងរបួសនោះឡើយ ។
អ្នកនាំពាក្យយោធា លោក Asim Bajwa បានបញ្ជាក់ថា ព្រឹត្ដិការណ៍នេះ បានបញ្ចប់ទៅហើយ ប៉ុន្ដែនៅតាមប្រព័ន្ធ ថ្វីធ័រ លោក Asim Bajwa បានសរសេរ ថា ខ្មាន់កាំភ្លើងពីរ បីនាក់ទៀតនៅលាក់ ខ្លួនក្បែរកន្លែងកើតហេតុនៅឡើយ។ ប្រភពបន្ដថា យើងនឹងស្វែងរកពួកគេ យើងនឹងចាប់ពួកគេ វាមិនងាយនឹង លាក់ខ្លួននៅទីនោះឡើយ ពីព្រោះគ្មាន អគារគ្មានប្រជាពលរដ្ឋកកកុញនៅទី នោះទេ ។ ក្រុមតាលីបង់បានប្រកាសទទួល ស្គាល់ការវាយប្រហារខាងលើដោយអះ អាងថា នោះជាសកម្មភាពសងសឹកទៅ លើការវាយប្រហារតាមយន្ដហោះគ្មាន មនុស្សបើកបរចូលទៅកាន់ទីតាំងលាក់ខ្លួនរបស់ពួកគេ និងបានគំរាមវាយ ប្រហារនៅពេលខាងមុខបន្ដទៀត ។ អ្នកនាំពាក្យក្រុមឧទ្ទាមលីបង់ Sha-hidullah Shahid បញ្ជាក់ថា ការវាយ ប្រហារថ្ងៃនេះទៅលើASF ក្នុងទីក្រុង ការ៉ាជីជាការឆ្លើយតបការវាយប្រហារ សម្លាប់ពលរដ្ឋស្លូតត្រង់នៅតាមជ្រលង ភ្នំTirah និងការវាយប្រហារផ្សេងៗ ទៀតនៅតាមកន្លែងលាក់ខ្លួនរបស់ ពួកគេ