នៅសល់មួយថ្ងៃទៀតប៉ុណ្ណោះ បាល់ ទាត់ពិភពលោកនឹងត្រូវបើកឆាកប្រកួត ដោយមានមេដឹកនាំជាច្រើនចូលរួម ហើយក៏ជាព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រ របស់ប្រេស៊ីល ពេលនេះកំពុងប្រឈមនឹង ការផ្អាក ដោយសារតែការធ្វើបាតុកម្ម ហិង្សាកាន់តែខ្លាំងឡើងនៅតាមទីតាំង សំខាន់ៗមានស្ថានីយរថភ្លើងជាដើម ។
ការធ្វើបាតុកម្មរបស់បុគ្គលិកស្ថានីយ រថភ្លើងនៅសៅប៉ូឡូមិនទាន់មានសញ្ញា បញ្ចប់នៅឡើយ បើទោះថ្ងៃប្រកួតជិត មកដល់ទៅហើយ ។ តំណាងពលករបាន ប្រកាសឱ្យដឹងថា នឹងមិនបោះបង់ការធ្វើ បាតុកម្មនៅឡើយ ប្រសិនបើពួកគាត់ មិនទទួលបានកិច្ចព្រមព្រៀងតម្លើង ប្រាក់បៀវត្សរ៍ កាត់បន្ថយម៉ោងធ្វើការ ទេនោះ ។ ការធ្វើមហាបាតុកម្មកើតឡើងនៅ គ្រប់ទិសទីក្នុងប្រទេសប្រើស៊ីល ពិសេស នៅទីតាំងដែលរៀបចំប្រកួតបាល់ទាត់ ពិភពលោក។
ក្រុមកម្មករបានខឹងសម្បា យ៉ាងខ្លាំងដល់ការរៀបចំធ្វើជាម្ចាស់ផ្ទះ រៀបចំប្រកួតបាល់ទាត់ពិភពលោកត្រូវ ចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ចំណែកពលករ បុគ្គលិកសេវាកម្មរបស់ រដ្ឋ ដូចជាសុខាភិបាល ចរាចរណ៍ មិន ត្រូវបានរដ្ឋយកចិត្ដទុកដាក់នោះឡើយ ។
ទាំងនោះហើយបានធ្វើឱ្យពលរដ្ឋការខឹង សម្បាយ៉ាងខ្លាំ នាំគ្នាធ្វើបាតុកម្មទាមទារ រដ្ឋាភិបាលដំឡើងប្រាក់បៀវត្សរ៍ ។ នៅមួយថ្ងៃទៀតប៉ុណ្ណោះ ការបើក សម្ពោធវ៉ើលខាប់ នឹងចាប់ផ្ដើម ប៉ុន្ដែ អំពើហិង្សានៅតែបន្ដកើតឡើងដោយ ការប្ដេជ្ញារបស់ពលករក្នុងការទាមទារ របស់ខ្លួន ។ បើមិនបានដូចបំណងទេនោះ ក្រុមបាតុករនឹងរារាំងការប្រកួតបាល់ ទាត់ដ៏សំខាន់នេះមិនឱ្យបើកឆាកដំណើរ ការបានឡើយ