ដូចការសន្យារបស់ ឯឧ យន្ត មីន មែន!ទីប្រជុំជនស្រុកព្រៃនប់នៃខេត្តព្រះសីហនុ ថ្ងៃ១៨កក្កដា២០១៧នេះចាប់ពីចំណចុ វិទ្យាល័យហ៊ុន សែន វាលរេញឆ្លងកាត់មុខផ្សារវាលរេញទៅទល់នឹងផ្លូវរថភ្លើងត្រូវបានបំពាក់អំពូលភ្លើងបំភ្លឺផ្លូវសូឡាភ្លឺចិញ្ចាចតាមដងផ្លូវ។
ការដាក់អំពូលសូឡានេះគឺជាគំនិត ដែលផ្តួចផ្តើមពីឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុកាលពីពេលកន្លងទៅដែលមានគំរោងបំពាក់អំពូលសូឡានេះតាមទីប្រជុំជនក្នុងនៃទីរួមស្រុកនានាក្នុងខេត្ត។
តាមបញ្ជាក់ថា អំពូលភ្លើងសូឡានេះ នឹងបន្តបំពាក់បន្ថែមទៀតរហូតទៅដល់រោងចក្រម៉ែនអូរបន្ទាយប្រីយ៍ ដែលមានចម្ងាយជិត៥គីឡូម៉ែត្រ។
ពលរដ្ឋនៅតំបន់នោះបានសម្តែងនូវការរីករាយអបអរចំពោះសមិទ្ធិផលថ្មីនេះ ដែលរដ្ឋបាលខេត្តព្រះសីហនុបានយកចិត្តទុកដាក់ចំពោះទីប្រជុំជនក្រៅទីក្រុង៕