​VDEO យន្ដហោះ​ចម្បាំង​ណា​តូ​បាញ់​ច្រឡំ ចំ​ទីតាំង​របស់ខ្លួន ទាហាន​អាមេរិក​៥ នាក់​ស្លាប់​

0

​មាន​ករណី​ប៉ះទង្គិច​គ្នា​រវាង​ទាហាន ណា​តូ នឹង​ក្រុម​តា​លី​បង់ ដោយ​ណា​តូ បាន​ប្រើប្រាស់​យន្ដហោះ​ចម្បាំង​វាយ ប្រហារ​តាម​ដែនអាកាស​ទៅលើ​ក្រុម ឧទ្ទាម តែ​ជា​អកុសល យន្ដហោះ​ចម្បាំង វាយ​ច្រឡំ​ចំ​ជំរុំ​របស់ខ្លួន​នៅ​អា​ហ្វ​ហ្គា​នី ស្ថាន​បណ្ដាលឱ្យ​ទាហាន​អាមេរិក​៥​នាក់ បាត់បង់​ជីវិត ។​ ​សារព័ត៌មាន​AFP បាន​ដកស្រង់ សម្ដី​អ្នកនាំពាក្យ​កម្លាំង​ទាហាន​អា​ហ្វ​ហ្គា នី​ស្ថាន​បញ្ជាក់ថា មាន​ទាហាន​អាមេរិក និង​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​បាត់បង់​ជីវិត ក្នុងការ​ប៉ះទង្គិច​គ្នា​នៅ​ខេត្ដ​សា​ប៊ូល​ជា មួយក្រុម​តា​លី​បង់ ។

ពេលនោះ​យន្ដ ហោះ​ចម្បាំង​របស់​ណា​តូ​ត្រូវបាន​ហៅ​ឱ្យ ជំនួយ​ជាបន្ទាន់ វាយប្រហារ​ទៅលើ​ក្រុម តា​លី​បង់​ពី​ខាងលើ តែ​អក​សុល​យន្ដហោះ ចម្បាំង​នោះ​ក៏​វាយ​ខុស​គោលដៅ ចំ​គ្នា ឯង​សម្លាប់​ទាហាន​អាមេរិក​៥​នាក់ ។ ករណី​បាញ់​ច្រឡំ​ដូចគ្នានេះដែរ​ក៏បាន​កើត ឡើង​កាលពី​ខែមីនា​ម្ដង​រួចមកហើយ ដោ​យន្ដហោះ​ណា​តូ​បាញ់​ច្រឡំ​ចំ​ជំរុំ ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​៥​នាក់ ផងដែរ ។ ​

អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុងតែ​ត្រៀម លក្ខណៈ​សម្រាប់​ការបោះឆ្នោត​ប្រ​ធានា ធិបតី ហើយ​ក្រុម​តា​លី​បង់​បាន​គំរាម កំហែង​បំផ្លាញ​ការបោះឆ្នោត​នោះ ។ យុទ្ធ នា​ការបង្ក្រាប​ក្រុម​តា​លី​បង់​ដែលមាន ទាហាន​អាមេរិក និង​ទាហាន​អា​ហ្វ​ហ្គា​នី ស្ថាន​រួមគ្នា​ត្រូវបាន​អនុវត្ដ​នៅ​ទូទាំង ប្រទេស ។ ​

គួរបញ្ជាក់​ផងដែរ​ថា ទាហាន​អាមេរិក និង​ណា​តូ​នឹង​ដកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ឆ្នាំ​២០១៤ បញ្ចប់សង្គ្រាម​នៅ​ទីនោះ​។ ប៉ុន្ដែ​អាមេរិក​នៅតែ​រក្សា​ទាហាន​មួយ ចំនួន​តាម​កិច្ចព្រមព្រៀង​ដើម្បី​ហ្វឹកហ្វឺន ដល់​កម្លាំង​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល មាន​ភាពទន់ខ្សោយ​ទប់ទល់​ជាមួយ​ក្រុម ភេរ​វករdownload (5)