កម្មករទូកនេសាទម្នាក់ដែលបាត់ខ្លួនដោយសារលិចទូកពេលនេះរកសាកសពឃើញហើយ

0

ខេត្តព្រះសីហនុ៖(update)លោក នង ឌីណារ៉ា នាយករដ្ឋបាលស្រុកស្ទឹងហាវ​ អោយដឹងថា៖ កម្មករទូកឈ្មោះ​ អេង​ តុង​ ភេទប្រុស​ អាយ១៨ឆ្នាំ​ ដែលបានបាត់ខ្លួន​ បានស្លាប់​ និងរកឃើញសាកសពហើយ​។

បច្ចុប្បន្នគ្រួសារសពកំពុងចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ជាមួយគ្នានេះរដ្ឋបាលស្រុកស្ទឹងហាវក៍បាននាំអំណោយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ។

គួររំលឹកថាទូកមងក្ដាមប្រភេទ​ BE មាសុីន​គោយន្តទទឹង2,5ម​ បណ្ដោយ11ម​ បានលិចនៅចំនុចក្រៅថ្មរៀង​កាលពីថ្ងៃទី១៧ខែកក្កដា២០១៧ដោយសារព្យុះភ្លៀង។

នៅលើទូកមានមនុស្សចំនួន5នាក់​ ម្ចាស់ទូកឈ្មោះ​ អេង​ ហួង​ ភេទ​ស្រី​ អាយុ​45ឆ្នាំមុខរបរនេសាទទីលំនៅក្រុម5ភូមិ1​ ឃុំ​ទំនប់រលក​ ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​  ។​

ករណីខាងលើនេះបណ្តាលអោយបាត់មនុស្សម្នាក់ជាក្មួយម្ចាស់ទូកឈ្មោះ អេង​ តុងភេទប្រុសអាយុ18ឆ្នាំ​ មុខរបរ​កម្មករនេសាទ​ ទីលំនៅក្រុម4ភូមិ1ឃុំទំនុបរលក​ ស្រុកស្ទឹងហាវ​  ខេត្ត​ព្រះសីហនុ​ ។