VDEO ​រុស្ស៊ី​បង្កើន​យន្ដហោះ​ចម្បាំង​២០ គ្រឿង​នៅ​តំបន់​ស្វយ័ត​គ្រី​មៀ​

0

​កាលពី​ថ្ងៃទី​២០​មិថុនា ក្រសួង​ការពារ ជាតិ​រុស្ស៊ី​បានសម្រេច​ដាក់ពង្រាយ​យន្ដ ហោះ​ចម្បាំង​២០​គ្រឿង​បន្ថែមទៀត ប្រភេទ Su-27 នៅ​តំបន់​ស្វយ័ត​គ្រី​មៀ ។ ​សារព័ត៌មាន​រុស្ស៊ី Ria novosty បាន ផ្សព្វផ្សាយ​ថា នៅ​ចុងឆ្នាំ​២០១៤​នេះ យន្ដហោះ​ចម្បាំង​២០​គ្រឿង​នឹងត្រូវ​ដាក់ ពង្រាយ​នៅ​ទីតាំង​ទ័ពអាកាស​បែ​ល​ប៊ែ​ក នៅ​តំបន់​ស្វយ័ត​គ្រី​មៀ​សម្រាប់​បម្រើ ការ​ក្នុង​កងពល​ការពារ​ដែ​ន​អាកាស​រុស្ស៊ី​។ ​កន្លងមក​នៅ​ទីតាំង​ទ័ពអាកាស​បែ​ល ប៊ែ​កមាន​យន្ដហោះ​ចម្បាំង​រុស្ស៊ី​រហូត ដល់​ទៅ​៥០​គ្រឿង​នៅ​ទីនោះ ក្នុងនោះ មាន​ទាំង​យន្ដហោះ​ចម្បាំង Mic-29 របស់ ទាហាន​អាកាស​អ៊ុយ​ក្រែ​ន​ផងដែរ ។

បច្ចុប្បន្ន​ការផ្ដល់​យន្ដហោះ​ចម្បាំង​ឱ្យទៅ កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន​ត្រូវ​បានបញ្ចប់ ។ ​សារព័ត៌មាន​ខាងលើ​បាន​ផ្សព្វផ្សាយ ថា បច្ចុប្បន្ន​អាកាសយាន​និក​រុស្ស៊ី​ជា​អ្នក បញ្ជា​យន្ដហោះ​ចម្បាំង​ទាំងនោះ ចំណែក អាកាសយានិក​អ៊ុយ​ក្រែ​ន​ត្រូវបាន​ចាក ចេញពី​តំបន់​ស្វយ័ត​គ្រី​មៀ ។

កម្លាំង ទាហាន​អាកាស​រុស្ស៊ី​បានចាប់ផ្ដើម​ហ្វឹក ហ្វឺ​ន​ទាហាន​ដែល​ឈ​ជើង​នៅ​ទីនោះ​ក្នុង រយៈពេល​កន្លះ​ឆ្នាំ ។ ​ការដែល​ដាក់ពង្រាយ​យន្ដហោះ​ចម្បាំង Su27 នៅ​តំបន់​ស្វ​យ័​ត្ន​គ្រូ​មៀ​គឺ​ដើម្បី គ្រប់គ្រង​សន្ដិសុខ​សុវត្ថិភាព​ដល់​ទឹកដី គ្រី​មៀ​ដែល​ស្ថិតក្នុង​អ​ធិ​បេ​តយ្យ​ភាព របស់​រុស្ស៊ី​ក៏ដូចជា​បង្កើន​វត្ដ​មាន​របស់ ទាហាន​រុស្ស៊ី​នៅ​តំបន់​សមុទ្រ​ខ្មៅ​និង សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។ ​កន្លងមក​រុស្ស៊ី​ក៏បាន​បញ្ជូន​ក្រុម​ទ័ព អាកាស​ពិសេស​ទៅ​សម្ដែង​នៅ​ស្វយ័ត គ្រី​មៀ​ក្នុង​ពិធី​ខួប​ជ័យជម្នះ​ហ្វា​ស៊ី​ស​ថ្ងៃ ទី​៩ ឧសភាdownload (6)