ទីបញ្ជាការកងពលធំអន្តរាគមន៍លេខលេខ៣បានប្រារព្វពិធីបិទ ជំនាញរថក្រោះ ការពារអាកាស ព័ត៏មានវិទ្យា និងបើកវគ្គបំប៉នជំនាញយុទ្ធវិធីថ្មើជើងទប់ទល់ការពារទីតាំងថ្នាក់.ខ.គ!

0

សួនលីណា

ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ អមដំណើរដោយ

ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរងប្រចាំទឹសទី១ប្រាសាទព្រះវិហារ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គជំនាញរថក្រោះ ការពារអាកាស ព័ត៏មានវិទ្យា និងប្រារព្វពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នបន្ត នូវជំនាញ យុទ្ធវិធីថ្មើជើងទប់ទល់ការពារទីតាំងថ្នាក់.ខ.គ វគ្គហ្វឹកហ្វឺនបំប៉នគ្រូបង្គោលអបរំចិត្តសាស្ត្រ វគ្គបណ្តុះបណ្តាលចំណេះដឺងមូលដ្ឋាន និងការងារកសិកម្ម ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងក្របខ័ណ្ឌកងពលធំអន្តរាគមន៍លេខ៣ ពិធីនេះបានប្រារព្វធើ្វឡើង នៅអាគារមហោស្រប ទីបញ្ជាការកងពលធំអន្តរាគមន៍លេខលេខ៣ នាព្រឹកថ្ងៃ១៩ ខែកក្តដា ឆ្នាំ២០១៧ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សរ រ៉ា នាយសេនាធិការរងកងពលធំអន្តរាគមន៍លេខ៣ ទទួលបន្ទុកការិយាល័យហ្វឹកហ្វឺនបានបញ្ជាក់ពីលទ្ធផល នៃការខិតខំប្រឹងប្រែងសិក្សារៀនសូត្រកន្លងមករបស់សិក្ខាកាម ទទួលបានលទ្ធផលភាគច្រើនចាប់ពីមធ្យម ល្អបង្គួរ និងល្អ ដោយមានសិក្ខាកាមចូលសិក្សាចំនួន១៩៥នាក់ ។ ដែលសិក្សារួមមាន៖ វគ្គបំប៉នជំនាញរថក្រោះរយះពេល២ខែ សិក្ខាកាមចំនួន៥៥នាក់ ជំនាញការពារអាកាសរយះពេល២ខែ សិក្ខាកាម៨០នាក់ ជំនាញព័ត៏មានវិទ្យា និងភាសារអង់គ្លេស រយះពេល៤ខែ សិក្ខាកាមចំនួន៦០នាក់ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ចាប់តាំងពីថ្ងៃបើកវគ្គដំបូង រហូតមកដល់ថ្ងៃបិទវគ្គដោយទទួលបានលទ្ធផលជោគជ័យ និងល្អប្រសើរគួរជាទីមោទនៈ ។ ឯកឧត្តមមេបញ្ជាការ ក៍បានធ្វើការផ្តាំផ្ញើរដល់នាយ នាយរង និងពលទាលទាហាន ដែលទើបនឹងបញ្ចប់វគ្គសិក្សានាពេលនេះ ពេលវិលត្រឡប់ទៅតាមអង្គភាពរៀងៗខ្លួនវិញ ខិតខំប្រឹងប្រែងបំពេញ និងអនុវត្តការងារឲ្យបានល្អប្រសើរ ពិសេសត្រូវយកចំណេះដឹង នឹងជំនាញ ទាំងឡាយដែលបានខិតខំសិក្សារៀនសូត្រ ទៅបំរើក្នុងអង្គភាពឲ្យអស់ពីលទ្ធភាព ទៅតាមជំនាញ និងចំណេះដឹង ដែលខ្លួនមាន ដើម្បីចូលរួមជួយអង្គភាព ក៍ដូចជាបានចូលរួមចំណែក ជួយកសាងនូវធនធានមនុស្ស នៅក្នុងកងយោធពលខេមរភូមិន្ទ និងត្រៀមខ្លួនជាទំពាំងស្នងឬស្សីនាពេលអនាគត ៕