រដ្ឋបាលក្រុងបន្តរឹតបន្តឹងការលក់ដូរលើចិញ្ចើមផ្លូវក្នុងក្រុង

0

រដ្ឋបាលក្រុងព្រះសីហនុចាត់វិធានការណ៍តឹងរឹងនឹងមិនអនុញ្ញាតឲ្យពលរដ្ឋយកចិញ្ចេីមផ្លូវសាធារណៈដាក់តុ កៅអី លក់ដូរបន្តទៀតទេ។ព្រោះក្រុងត្រូវការរៀបចំសណ្តាប់ធ្នាប់ដើម្បីលើកកំពស់សោភណ្ឌភាពក្រុងនិងត្រៀមប្រកួតប្រជែងទីក្រុងស្អាតឆ្នាំ២០១៨។

ព្រឹក ១៩ កក្កដា ២០១៧ រដ្ឋបាលក្រុង ដឹកនាំដោយលោក លី វ៉ាន់ដា អភិបាលរងក្រុង បានចុះទៅរៀបចំសណ្តាប់ធ្នាប់ចំពោះបងប្អូនប្រជាពលរដ្ឋដែលរំលោភយកចិញ្ចេីមផ្លូវដាក់តុ កៅអី និងទំនិញលក់ដូរនៅផ្លូវអូរឈេីទាល និងផ្លូវម្តុំតោពីរ។

រដ្ឋបាលក្រុង មានវិធានការណ៍តឹងរឹងនេះ ដេីម្បីធ្វើអោយទីក្រុងមាននសណ្តាប់ធ្នាប់ រក្សាបានសោភ័ណភាព និងបរិស្ថានល្អ ព្រោះទីក្រុងព្រះសីហនុ ជាបេក្ខភាពប្រកួតប្រជែងទីក្រុងស្អាតទូទាំងប្រទេស និងជាបេក្ខភាពប្រកួតប្រជែងទីក្រុងស្អាតជាមួយប្រទេសអាស៊ាន ១០ប្រទេសទៀតនាឆ្នាំ២០១៨ ។

រដ្ឋបាលក្រុងអំពាវនាវដល់ពលរដ្ឋដែលយកចិញ្ចើមផល្លូវប្រកបរបរលក់ដូរត្រូវចូលរួមសហការជាមួយសាលាក្រុងដើម្បីលើកកំពស់សោភណ្ឌភាពក្រុងយើង៕