VDEO លោក អាល់ អាសាដ ឈរ​កំពូល តារាង​បទល្មើស ឧក្រិដ្ឋកម្ម​សង្គ្រាម​

0

​ ​ព្រះរាជអាជ្ញា​ទទួលបន្ទុក​បទល្មើស អន្ដរជាតិ កាលពី​ថ្ងៃទី​១០​មិថុនា បាន ប្រកាស​ឱ្យដឹងថា ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ ឈរ​កំពូល​តារាង ដោយមាន​ករណី​ចោទប្រកាន់​រហូតដល់ ២០​ករណី​ពីបទ​ល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម សម្លាប់​ជាតិ​សាសន៍​ឯង ។ ​លោក David Crane អតីត​ព្រះរាជ អាជ្ញា​តុលាការ​ពិសេស​ស្ដី​ពីបទ​ឧក្រិដ្ឋកម្ម សង្គ្រាម បច្ចុប្បន្ន​ដែលជា​ប្រធាន​គ្រប់ គ្រង​ឃ្លាំមើល​សកម្មភាព​នៅ​ស៊ី​រី​បាន បញ្ជាក់​ឱ្យដឹងថា ករណី​ចោទប្រកាន់​ទាំង ឡាយ​ទៅលើ​លោក អាល់ អាសាដ ត្រូវ បាន​បញ្ជូន​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម អន្ដរជាតិ ។ ​

ក្រុម​ស្រាវជ្រាវ​ពិសេស​របស់​អ​.​ស​.​ប បានលើកឡើង​នូវ​តារាងបញ្ជី​ឈ្មោះ​៤ ផ្សេងគ្នា​ស្ដីពី​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម ដោយ​ភាគី​ពាក់ព័ន្ធ ក្នុងប្រទេស​ស៊ី​រី ប៉ុន្ដែ​មិន​បានពញ្ជាក់​ថា បុគ្គល​ណាមួយ ដែល​បំពាន​បទល្មើស​ឧក្រិដ្ឋកម្ម​នោះ ឡើយ ។ លោក David Crane បន្ដ​ឱ្យ ដឹង​ទៀតថា ក្រុម​ឯកទេស​របស់លោក បានបង្ហាញ​បញ្ជី​ឈ្មោះ បុគ្គល​ប្រ​ព្រឹ​ត្ដ បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម ក្នុងនោះ មាន​មន្ដ្រី​យោធា​ជាន់ខ្ពស់​របស់​ស៊ី​រី ។ ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម ISIS ក្រុម al-Nusra Front ។ នៅក្នុង​បញ្ជី​នោះ​មិនបាន​បញ្ជាក់ ឈ្មោះ បុគ្គល​ដទៃ លើកលែងតែ​លោក អាល់ អាសាដ បាន​លិចមុខ​នៅក្នុង​បញ្ជី​ឈ្មោះ នោះ ។ ​

នៅពេលដែល​លើកឡើង​ពីបទ​ល្មើស របស់​ក្រុមប្រឆាំង​នៅ​ស៊ី​រី​ដែល​ព្យាយាម ផ្ដួលរំលំ​លោក​អាល់ អាសាដ លោក David crane បញ្ជាក់ថា ពេល​ដំបូង​បទ ល្មើស​៩០​ភាគរយ​ធ្លាក់​ទៅលើ​រដ្ឋាភិបាល ស៊ី​រី ប៉ុន្ដែ​ពេលនេះ គឺ​៥០-៥០ ។ ​លោក Crane បន្ដទៀតថា “​លោក មានការ​ចោទប្រកាន់​២០​ករណី​ដល់​បុគ្គល ដែល​ត្រូវ​ទទួលខុសត្រូវ​ច្រើនជាងគេ​បំផុត នៅក្នុង​សង្គ្រាមស៊ីវិល​ដែល​បាន​កើតឡើង ជាច្រើន​ឆ្នាំ​នៅក្នុង​ប្រទេស​ស៊ី​រី ។ ​

របាយការណ៍​របស់លោក Crane បាន បង្ហាញឱ្យឃើញថា ចាប់តាំងពី​សង្គ្រាម ស៊ីវិល​ផ្ទុះឡើង​នៅ​ខែមីនា​២០១១ គឺមាន ការធ្វើ​ទារុណកម្ម​ដល់​អ្នកទោស​ដែល​ត្រូវ ឃុំខ្លួន​ដោយ​សម្លាប់​អ្នកទោស​១១​ពាន់ នាក់​សុទ្ធសឹងតែ​ជា​អ្នក​មកពី​ក្រុមប្រឆាំង​។ សកម្មភាព​ទាំងនោះ​មិន​ខុស​អ្វី​ពី “​គុក មរណៈ​”​ក្នុង​សម័យកាល​ចក្រ​ព​ត្ដិ​អាល្លឺម៉ង់ នោះឡើយ ។ ​បច្ចុប្បន្ន​លោក អាល់ អាសាដ បាន ក្លាយជា​ប្រធានាធិបតី​ស៊ី​រី​អាណ​ត្ដិ​ទី​៤ ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ប្រ​ធានា ធិបតី​ដែល​ក្រុមប្រឆាំង​ចាត់ទុកថា ជាការ​បោះឆ្នោត​មិន​ត្រឹមត្រូវ ។

អ្នក វិភាគ​អះអាងថា វា​ពិតជា​រឿង​មិន​សម ហេតុផល​នោះឡើយ នៅពេលដែល បុគ្គល​ប្រ​ព្រឹ​ត្ដ​ល្មើស​សម្លាប់​មនុស្ស​រាប់មិនអស់ ដូចជា​លោក​អាល់ អាសាដ បែរ​ក្លាយទៅជា​មេដឹកនាំ​ទៅវិញ ។ នៅ ពេលដែល​លោក អាល់ អាសាដ បន្ដ​ដឹក នាំ វិបត្ដិ​ស៊ី​រី​មិនអាច​រកឃើញ​ពន្លឺ​នៃ​ការ បញ្ចប់​នោះឡើយ ដោយ​ក្រុមប្រឆាំង​នៅ តែ​បន្ដ​ក្រោកឈរឡើង​វាយប្រហារ​ទៅ លើ​ទីតាំង​របស់​រដ្ឋាភិបាល​ដដែល ។

ចំណុច​ទាំងនោះ ដែល​អាចធ្វើឱ្យ​សង្គ្រាម អូសបន្លាយ​ជាច្រើន​ឆ្នាំ​ទៅមុខទៀត ។ ចំណែក​ប្រជាពលរដ្ឋ​ស៊ី​រី​នៅតែ​លំបាក វេទនា រត់​ភៀសខ្លួន​ទៅ​ជ្រកកោណ​នៅ តាម​ប្រទេសជិតខាង​ដដែល ហើយ​នៅ ពេលដែល​លោក​អាល់ អាសាដ កាន់ តំណែង​ជា​ប្រធានាធិបតី ពិតជា​ពិបាក ក្នុងការ​ផ្ដន្ទាទោស​លោក​តាមច្បាប់​អន្ដរ ជាតិ