VIDEO អតីតយុទ្ធជនពិការភ្នែកហើយគ្រោះថ្នាក់កាត់ជើង​ត្រូវបាន យកចិត្តទុកដាក់ពីសមាគមន៍​ អតីតយុទ្ធជន

0

កំពង់ធំៈ ជាអកុសល់អតីតយុទ្ធជនម្នាក់នេះ បានធ្លាក់ខ្លួនពិការភ្នែក ក្នុងសម័យសង្រ្គាមហើយ បែរជា​គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៧បណ្តាលឲ្យកាត់ជើងឆ្វេងម្ខាងបន្ថែមទៀត តែទោះជាខ្លួនពិការពិត តែមិនពិការចិត្ត នៅតែស្មោះស្ម័គ្រជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជន កម្ពុជានិងជានាយករដ្ឋមន្រ្តី ដឹកនាំនាវាសន្តិភាពជូនប្រជាជាតិខ្មែរមកដល់ថ្ងៃនេះ។

លោក​​ប៊ុន​ រ៉ាវុធ គឺជាអតីតយុទ្ធជនម្នាក់ដែលមានចិត្តតស៊ូអង់អាចដើម្បីជាតិមាតុភូមិ ហ៊ានបូជាសាច់​ស្រស់ឈាមស្រស់ដើម្បីនាំភាពសុខសាន្តទូទាំងប្រទេស ព្រហ្មលិខិតហាក់បីដូចជាដាក់ទោសឲ្យបុរស ម្នាក់នេះ ទទួលរងនូវកម្មអកុសល់ម្តងហើយម្តងទៀត កាលពីសម័យសង្រ្គាម ជាអតីត​យោធា​នៅ​អង្គភាព​កងពល​លេខ​២​ចាស់​  ត្រូវ​របួស​ពិការ​ភ្នែកខាង​ឆ្វេង​ នៅ​សមរភូមិ​ស្រយ៉ង់កោះកេរិ៍​ ក្នុង​ខេត្ត​ព្រះ​វិហារ​ នៅ​ឆ្នាំ​១៩៩៣​លុះមកដល់ ​ថ្ងៃ​ទី​០៩ខែ​មិថុនា​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​លោក ប៊ុន រ៉ាវុធ បានជួបគ្រោះថ្នាក់ចរាចរណ៍​ បណ្តាល​ឲ្យ​បាក់​និង​ត្រូវ​កាត់​ជើង​ខាងឆ្វេង​ត្រឹមជង្គង់ថែមទៀត​ ។

លោក​​ប៊ុន​ រ៉ាវុធ គឺជាអតីតយុទ្ធជន អាយុ​៤៦ឆ្នាំ​ មានភរិយា​ឈ្មោះ​យឺន​ រ៉ា​ អាយុ​៤០​ឆ្នាំ​ មាន​កូន​ចំនួន​៤​នាក់​ នៅក្នុង​បន្ទុក​ រស់នៅ​ភូមិ​ត្រាច​ ឃុំ​កំពង់​ចិន​ជើង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ត្រូវបានទទួលការឧបត្ថម្ភ ​អង្ករ​ចំនួន​៥០គីឡូ​ក្រាម​ មីយើង​មួយ​កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ចំនួន​១០០.០០០៛​  ក្នុងឳកាស ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងសហការី​ចុះសួរសុខទុក្ខ នៅ​ល្ងាច​ថ្ងៃ​ទី​១៩ខែកក្កដា​ឆ្នាំ​២០១៧។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានមានប្រ​សាសន៍ ​គោរព​ថ្លែងអំណរគុណចំពោះសម្តេចតេជោ​ ហ៊ុន​ សែននាយករដ្ឋមន្រ្តីនៃព្រះរា​ជាណា​ចក្រកម្ពុជា ដែល​បាន​រៀប​ចំ​បង្កើត​សមាគម​អតីត​យុទ្ធ​ជន​នេះ​ឡើង​ ដើម្បី​ងាយស្រួល​ដឹង​សុខ​ ​ទុក្ខ​ របស់អតីត​យុទ្ធជន​​ ព្រមទាំងបាន​ជួយ​ដោះស្រាយ​ការ​លំបាក​ជូន​គាត់​បាន​ទាន់​ពេល​វេលា​ ​ សូម​គោរព​ជូន​ពរ​សម្តេច​តេជោ​ ហ៊ុន សែន និង​សម្តេច​កិតិព្រឹទ្ឋបណ្ឌឹត​ ប៊ុន រ៉ានីហ៊ុនសែន និង​សូម​គាំទ្រ​សម្តេចលុះអវសាន្តជីវិត​  ។

ដោយ  ប៊ុន រដ្ឋា