លោក យូ ណារិន តាំងខ្លួនជាឧត្តមសេនីយ៍ផ្កាយ២នៅកងអង្គរក្សសម្តេចតេជោ,ដើរទន្រ្ទានដីគេចុងក្រោយជាប់ខ្នោះ

0

ទីបំផុត លោក ង៉ែត ណារិន ហៅយូ ណារិនត្រូវបានអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួនបានហើយនៅល្ងាចថ្ងៃទី១៩កក្កដា២០១៧បន្ទាប់ពីបញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោហ៊ុនសែនបានចេញលិខិតបដិសេធថាមិនមានឈ្មោះក្នុងក្របខណ្ឌកងអង្គរក្សសម្តេចតេជោ និងមិនមែនជាឧត្តមសេនីយ៍ទោ មេបញ្ជាការរង បញ្ជាការអង្គរក្ស និងស្នើអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

គួររំលឹកថាបុគ្គល  ឈ្មោះ យូ ណារិន ត្រូវបានគេដឹងថាក្រៅពីបានអួតខ្លួនថាជាឧត្តមសេនីយ៍ផ្កាយពីរនៅកងអង្គរក្សសម្តេចតេជោហ៊ុនសែនក៍

បានធ្វើសកម្មភាពប្រមូលប្រជាជន អណាធិបតេយ្យ ទៅសង់ខ្ទមរំលោភបំពានលើដីកម្មសិទ្ធិអ្នកដទៃនិងដីរដ្ឋនៅតំបន់ពយម៉ាចូវខេត្តព្រះសីហនុយ៉ាងគឃ្លើន។

តើបន្តទៅទៀត បុគ្គល យូ ណារិន និងបក្ខពួកនឹងត្រូវចាត់ការយ៉ាងណា?