លោកសង្ហាល្បីថាជាវរះសេនីយ៍ក្រសួងមួយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទជំរិតទាប្រាក់ពីគោយន្តកន្ត្រៃ

0

កំពង់ធំ៖  លោកសង្ហាកន្លងមកបានផ្សព្វផ្សាយពី តួនាទីភារកិច្ចរបស់ខ្លួន  ថាជាមន្រ្តីអធិការកិច្ចក្រសួង ចុះបំពេញប៉េសកម្ម

នៅទឹកដីខេត្តកំពង់ធំ ហើយបានធ្វើសកម្មភាពមកជាយូរឆ្នាំមកហើយ ពុំត្រូវបាននណាម្នាក់ហ៊ានប្តឹងនោះឡើយ ទើបតែពេលនេះប្រជាពលរដ្ឋទ្រាំលែងបាន  ក៏សម្រេចទឹកប្តឹងពីទង្វើកាក់គោយន្តកន្ត្រៃ បង្ខំអោយបង់លុយ។

លោក ឆេង សុខអេង ហៅសង្ហា កន្លងមកធ្លាប់តែយកឈ្មោះថ្នាក់ដឹកនាំដើរជំរិតប្រាក់ពី ប្រជាពលរដ្ឋ ធ្វើអោយមហាជនមានការភាន់ ច្រឡំថាជាអ្នកសារព័ត៌មាន ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួន ពីបទជំរិតទារប្រាក់ពីប្រជាពលរដ្ឋដែលរកសុំដឹកអុសនិងជំនៀឈើបន្តិចបន្តួចគ្រាន់បានចឹញ្ចឹមឆ្នាំងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ប្ដឹងទៅតុលាខេត្តកំពង់ធំជាក់ស្ដែងក្នុងថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៧។

តាប្រភពព័ត៌មាន បានឲ្យដឹងថា ឈ្មោះឆេងសុខអេង ហៅ សង្ហា បានមកជំរិទារប្រាក់ពីបងប្អូនដឹកឈើតាមគោយន្តកន្ត្រៃម្ដងទៀក្នុងគោយន្តកន្ត្រៃមួយទាយកលុយចាប់ពី១៥មុឺនឡើងទៅរហូតដល់ហាិបមុឺនរៀល ត្រូវបានកំម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ដឹកនាំបញ្ជាដោយ លោក ឃុន ប៑ុនហួ មេបញ្ជាកងរាជ អាវុធហត្ថស្រុកបានរាយការណ៍បានសុំយោបល់លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំនិងចុះទៅឃាត់ខ្លួនជនសង្ស័យជាក់ស្ដែង។

លោក ឆេង សុខអេង ត្រូវបានឃាត់ខ្លួននៅចំណុចភូមិកំពុងស្ដេចឃុំក្រវ៉ាស្រុកបារាយណ៍ ដកហូតបាន វត្ថុតាងមានរថយន្តជិះធ្វើសកម្មភាពមួយគ្រឿងម៉ាកលុចសុីសអអិច៣០០ ប៉េសកម្មក្លែងក្លាយ លុយនិងសំភារះផ្សេងៗមួយចំនួនបច្ចុបន្នជនសង្ស័យកំពុងយកទៅស៑ួនាំនៅមូលដ្ឋាកងរាជអាវុធហត្ថស្រុកបារាយណ៍៕
ដោយ ប៊ុន រដ្ឋា