ព្រះវិហារ៖ បុរសម្នាក់វ័យ៣៦ឆ្នាំត្រូវបានសមត្ថកិច្ចដាក់ខ្នោះពីបទលួចម៉ូតូអ្នកស្រុក កាលពីថ្ងៃ ទី២ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ
បុរសជាជនសង្ស័យមានឈ្មោះញ៉ បាត់ ហៅសម្បត្តិ មានស្រុកកំណើតនៅភូមិព្រៃកែស ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នគ្មាន ទីលំនៅពិតប្រាកដ ហើយជនសង្ស័យបានទៅស៊ីឈ្នួលធ្វើការអោយគេនៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ លុះមកដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យបាន ចូលលួចម៉ូតូរបស់អ្នកស្រុកដែលទុកក្នុងផ្ទះនៅពេលដែលម្ចាស់មិននៅ រួចបានគេចខ្លួនទៅ ខេត្តកំពង់ធំ លុះមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្ណាំ២០១៧ កម្លាំងនគរបាលស្រុករវៀងបានសហ ការណ៍ជាមួយ កម្លាំងនគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ ធ្វើការឃាត់ខ្លួនជនសង្ស័យបាន និងបានប្រគល់ជនសង្ស័យខាងលើអោយមកសមត្ថកិច្ចនគរបាលស្រុករវៀងវិញដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់។គួរបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើធ្លាប់មាន ប្រវត្តិជាប់គុកម្តងរួចមកហើយ ចំណែកឯម៉ូតូត្រូវបានបក្សពួករបស់ជនសង្ស័យម្នាក់ទៀត យកទៅបាត់ហើយមិនបានយកមកប្រគល់អោយម្ចាស់ដើមវិញនោះទេ៕





































