រដ្ឋបាលក្រុងព្រះសីហនុព្រមានចាត់វិធានការដោយចាប់គោដែលម្ចាស់ប្រលែងអនាធិបតេយ្យអោយទៅទាហ៊ានការពារព្រហ្មដែន

0

រដ្ឋបាលក្រុងនឹងប្រេីវិធានការថ្មីចំពោះគោដែលម្ចាស់ព្រលែងឲ្យដេីរយ៉ាងអនាធិបតេយ្យក្នុងក្រុង រដ្ឋបាលក្រុងនឹងចាប់គោនោះប្រគល់ជូនទាហានការពារព្រំដែន ដោយមិនមានការអប់រំ និងពិន័យទៀតទេ។

កន្លងមកនេះ រដ្ឋបាលក្រុងព្រះសីហនុ សង្កេតឃេីញបងប្អូនម្ចាស់គោមួយចំនួនតូច នៅតែព្រលែងគោឲ្យដេីរយ៉ាងអនាធិបតេយ្យក្នុងក្រុង ធ្វេីឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណ្ឌភាព និងអាចបង្ករគ្រោះថ្នាក់ចរាចរជាយថាហេតុ។

លោកអភិបាលក្រុងបានបញ្ជាក់ក្នុងទំពរ័់facebookរបស់លោកថា៖ ពេលក្រុងចាប់គោដែលដេីរយ៉ាងអនាធិបតេយ្យក្នុងក្រុង បងប្អូនម្ចាស់គោឆ្លេីយដោះសារថា ទេីបព្រលែងម្តង ឬ គោរួចពីក្រោល គោមកតាមគ្នា ។ល។ ចាប់ពីពេលនេះតទៅក្រុងអត់មានអនុគ្រោះទៀតទេ ពីព្រោះកន្លងមកក្រុងផ្សព្វផ្សាយ និងចាប់គោមករក្សាទុកនៅសាលាក្រុង នឹងអប់រំម្ចាស់គោច្រេីនដងពេកហេីយ៕