ខេត្តព្រះសីហនុ៖ ក្រុមពលរដ្ឋរស់នៅសហគមន៍ ci5 នៅភូមិពូធឿង ឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ នាំគ្នាឆោឡោផ្តុំគ្នានៅសាលាឃុំបិតត្រាំងទាំងព្រឹកខណៈតុលាការខេត្តព្រះសីហនុចុះអនុវត្តដីការក្សាការពារដីធ្លីក្រុមហ៊ុនថៃអ៊ុយនាព្រឹកថ្ងៃទី២០កក្កដា២០១៧។គួរបញ្ជាក់ថានៅគ្រានោះមិនទាន់នឹងបានធ្វើអីផងក្រុមការងាររបស់សាលាដំបូងខេត្តព្រះសីហនុនិងមេធាវីម្ចាស់ដីប្រញ៉ាប់ប្រញ៉ាល់បើកឡានត្រឡប់ទៅវិញបន្ទាប់ពីឃើញក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារដែលបានរស់នៅជាក់ស្តែងលើដីនោះជាង២០ឆ្នាំកន្លងមកនាំគ្នាមកជួបជុំតវ៉ាព្រោងព្រាតពេញសាលាឃុំបិតត្រាំង។
យោងតាមឯកសាររបស់សាលាដំបូងខេត្តអោយដឹងថាតុលាការការចុះអនុវត្តតាមដីកាសម្រេចរក្សាការពារលេខ២០៧តរ/១៧ចុះថ្ងៃទី២២ខែឧសភា២០១៧របស់សាលាដំបូងខេត្តព្រះសីហនុដែលមានម្ចាស់បំណុលនៃការអនុវត្តឈ្មោះថៃ អ៊ុយ ដោយមានលោក ម៉ៅ សុជាតា ជាមេធាវីតំណាងដោយអណត្ថិ។
តែទោះជាយ៉ាងណាតំបន់ci5នេះត្រូវបានរដ្ឋខេត្តព្រះសីហនុបានចុះវាស់វែងជូនពលរដ្ឋរស់នៅចាក់ស្តែងរួចរាល់អស់ទៅហើយដែរ។(ពត៌មាននេះនឹងអំលិតតាមក្រោយ)