ចៅក្រមស៊ើបសួរ បានឃុំចេញដីកាឃុំខ្លួនលោក ង៉ែត សារិន ហៅយូ ណារិន នៅពន្ធនាគារខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖(update)  លោក ង៉ែត សារិន ហៅយូ ណារិនត្រូវបានចៅក្រមសាលាដំបូងខេត្តព្រះសីហនុសម្រេចចេញដីកាឃុំខ្លួននៅពន្ធនាគារហើយនៅល្ងាចថ្ងៃទី២០កក្កដា២០១៧នេះ។

នេះបើយោងតាមដីការបស់ចៅក្រមស៊ើប ជា សុខហៀង ចុះថ្ងៃទី២០ខែកក្កដា២០១៧ដដែលនេះ។

គួររំលឹកថា ឈ្មោះ យូ ណារិន ត្រូវបានគេដឹងថាក្រៅពីបានអួតខ្លួនថាជាឧត្តមសេនីយ៍ផ្កាយពីរនៅកងអង្គរក្សសម្តេចតេជោហ៊ុនសែនហើយថែមទាំង

បានធ្វើសកម្មភាពប្រមូលប្រជាជន អណាធិបតេយ្យ ទៅសង់ខ្ទមរំលោភបំពានលើដីកម្មសិទ្ធិអ្នកដទៃនិងដីរដ្ឋនៅតំបន់ពយម៉ាចូវខេត្តព្រះសីហនុយ៉ាងគឃ្លើន។

គួររំលឹកថាលោក ង៉ែត សារិន ហៅ យូ ណារិន ត្រូវបានអាវុធហត្ថខេត្តព្រះសីហនុចាប់ឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី១៩កក្កដា២០១៧៕