ជនសង្ស័យវ័យ២៨ឆ្នាំម្នាក់ត្រូវបាននគបាលប៉ុស្ត៏ស្រអែមចាប់ឃាត់ខ្លួនប្រគល់ឲ្យនគបាលប៉ុស្ត៏ស្រុកត្រពាំងប្រសាទពីបទចោរកម្ម!

0

សួនលីណា

ព្រះវិហារ៖ កម្លាំងនគបាលប៉ុស្ត៏ស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់វ័យ២៨ឆ្នាំ ពីបទលួចម៉ូតូអ្នកភូមិ ពីស្រុកត្រពាំងប្រសាទ ខេត្តឧត្តមានជ័យ មកជិះបានចំនួន៥ម៉ោង អស់លក្ខជាប់អន្ទាក់សមត្ថកិច្ច ខណៈគ្រាដែលជនសង្ស័យយកម៉ូតូនោះ អូសរម៉កដើររើសអេដ៏ចាយ តាមផ្លូវ

ជាតិលេខ៦២ ឋិតក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅវេលាម៉ោង២.៣៥នាទីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៧ ។
តាមការឲ្យដឹងពីជនរងគ្រោះបានបញ្ជាក់ថា នៅវេលាម៉ោងជាង៨ ថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៧ លោកបានទុក្ខម៉ូតូចោលក្បែស្ទឹងមេម៉ាយ ឋិតក្នុងភូមិសែនជ័យ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រសាទ ខេត្តឧត្តមានជ័យ រួចចុះទៅមើលមង លុះត្រឡបមកវិញ ក៍ស្រាប់តែបាត់ម៉ូតូតែម្តង ។
នគបាលប៉ុស្ត៏ស្រអែម បានបញ្ជាក់ឲ្យដឹងដែរថា ជនសង្ស័យមានឈ្មោះសៀក ម៉ូលីវណ្ណ ហៅវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិប៉ាក់ខ្លម ឃុំប៉ាក់ខ្លម ស្រុកមណ្ឌល់សីម៉ា ខេត្តកោះកុង បច្ចុប្បន្នគ្មានទីលំនៅពិតប្រាកដ តែមានមុខរបរជាអ្នករើសអេដ៏ចាយ យប់ត្រង់ណាដេកត្រង់នឹង ។ ហើយបច្ចុប្បន្នកម្លាំងបានប្រគល់ជនសង្ស័យខាងលើ អោយទៅសមត្ថកិច្ចនគរបាលស្រុកត្រពាំងប្រសាទបន្ត ដើម្បីកសាងសំណុំរឿងចាត់ការទៅតាម និតិវិធីច្បាប់ ។ ចំណែកឯម៉ូតូម៉ាកវេវX ពណ៏ខ្មៅ គ្មានស្លាកលេខ ត្រូវបានប្រគល់អោយទៅម្ចាស់ដើមវិញ ៕