សៀមរាប៖ លោកវរៈសេនីយ៍ទោ ភឹង សម្បត្តិ ប្រធានការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការនគរបានខេត្តសៀមរាបបានឲ្យដឹងនៅព្រឹក២៣ខែកក្តដាថា បន្ទាប់ពីមានការបង្ហោះនៅក្នុងហ្វេប៊ុកថា មានធ្លាក់យន្តហោះនៅខេត្តសៀមរាបកាលពីរសៀលថ្ងៃទី២២ខែកក្កដាធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល តែភាពជាក់ជាក់ស្តែង
មិនមានការកើតហេតុការណ៍នេះពិតប្រាកដនោះទេ មន្រ្តីនគរបាលជំនាញរបស់លោកក៍បានចុះប្រតិបត្តិការតាមស្រាវជ្រាវរកអ្នកបង្ហោះភ្លាមៗ ពេលនោះក៍បានរកឃើញយុវជនម្នាក់ដែលជាអ្នកបង្ហោះមានឈ្មោះ ផាវ សុជុំ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើលើយន្តហោះ របស់ក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងស្រ្តីម្នាក់ឈ្មោះ ពន្លឺ លាភា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើលើយន្តហោះ (អូតេស) ក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ ទីលំនៅបច្ចប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ហើយក៍បាននំាមកសាកសួរនៅស្នងការនគរបាលខេត្តសៀមរាប។ប៉ុន្តែ បន្ទាប់ពីបានសាកសួរឃើញថា ស្រ្តីម្នាក់ឈ្មោះ ពន្លឺ លាភារូបនោះ គាត់គ្មានកំហុសដោយសារតែគាត់គ្រាន់តែស៊ែរព័ត៌មានទំាងស្រុងមកពីប្រទេ សឥណ្ឌូនេស៊ីថា មានធ្លាក់យន្តហោះតែប៉ុណ្ណោះ សមត្ថកិច្ចក៍ឲ្យត្រប់ទៅផ្ទះវិញភ្លាម។សម្រាប់យុវជនឈ្មោះ ផាវ សុជុំ ដែលបានយករូបពីហ្វេប៊ុកឈ្មោះ ពន្លឺ លាភា មកបង្ហោះថា យន្តហោះចុះចតដោយសុវត្ថិភាពនៅសៀមរាបដោយដាក់រូបយន្តហោះធ្លាក់នៅឥណ្ឌូនេស៊ីនោះ បន្ទាប់ពីសមត្ថកិច្ចបានសាកសួរឃើញថា មិនទាន់មានបទស្មើលធ្ងន់ធ្ងរសមត្ថកិច្ចក៍បានធ្វើការអប់រំ និងធ្វើកិច្ចសន្យា និងឲ្យយុវជននេះត្រឡប់ទៅផ្ទះវិញនៅរសៀលម៉ោង១ថ្ងៃទី២៣ខែកក្កដាឆ្នាំ២១០១៧។
លោកវរៈសេនីយ៍ទោបានបន្តថា ចំពោះផេកហ្វេប៊ុកឈ្មោះថា (ស្ករស្នេហ៍) ដែលបានបង្ហោះថា មានករណីធ្លាក់យន្តហោះមួយគ្រឿងនៅសៀមរាបនោះ សមត្ថកិច្ចនិងស្វែងរកបន្ត។
លោកសូមអំពាវនាវអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទំាងអស់សូមមេត្តាពិចារណា មុនការបង្ហោះ និងចែករំលែកព័ត៌មាន! ពិតណាស់ព័ត៌មាន គឺពិតជាបានចូលរួមចំណែកក្នុងការចែករំលែកចំណេះដឹង ការកំសាន្ត ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។តែការផ្សព្វផ្សាយព័ត៌មាន ត្រូវមានមូលដ្ឋានច្បាស់លាស់ ឬការបញ្ចេញមតិយោបល់ ដែលមិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬប្រឈមនឹងច្បាប់ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមជាតិទំាងមូល។
យុវជនឈ្មោះ ផាវ សុជុំ ដែលអ្នកបង្ហោះថា យន្តហោះមានបញ្ហនៅសៀមរាបបានឲ្យដឹងថា លោកពិតជាមានការសោកស្តាយយ៉ាងខ្លាំងនូវពេលដែលយករូបពីគេហើយ មកបង្ហោះដោយគ្មានការពិចារណាឲ្យបានត្រឹម ហើយក៍អំពាវនាវដល់អ្នកលេងហ្វេប៊ុកទំាង មុននិងបង្ហោះអ្វីមួយ សូមឲ្យមានការគិតគូរឲ្យបានវែងឆ្ងាយ៕ឧត្តម






































