សំលៀកបំពាក់នារីមួយកុងតែន័រត្រូវគេគាស់យកអស់រួចយករថយន្តប្លុងចោលតាមផ្លូវ

0

ខេត្តព្រះសីហនុ៖(បឋម) សំលៀកបំពាក់មួយកុងតែន័រត្រូវគេយកបាត់ទាំងអស់ សង្ស័យតៃកុងលួច រួចដាក់រថយន្តប្លុងចោល។

តាមប្រភពពីអោយដឹងថា៖នៅវេលាម៉ោង ៦ ទៀបភ្លឺ ថ្ងៃទី២៣.០៧.២០១៧ នៅចន្លោះគីឡូម៉េត្រ១៩៧និង១៩៨ ស្ថិតនៅចំណុចភូមិអូរឧកញ្ញាហេង ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ   មានករណី ប្លុងរថយន្តកុងតឺន័រ ១គ្រឿង  ម៉ាក់ Foso ពាក់ស្លាក់លេខ ភ្នំពេញ 3A-2365 ពណ៌សរ របស់ក្រុមហ៊ុនឈុនហុងគ្រុប ( ដឹកជញ្ជូន )  និងក្រុមហ៊ុន ហៃ ម៉ៅហួរ Co.LTD ( ទំនិញ )។

បើកបរដោយឈ្មោះ សុះ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ និងទីលំនៅបច្ចុប្បន្នភូមិសិរីមានជោគ ឃុំកុមារាជា ស្រុកាទី ខេត្តតាកែវ ( បានធ្វើការរត់គេចខ្លួនបាត់ ) សង្ស័យពាក់ព័ន្ធករណី លួចមានដោយស្ថាន់ទម្ងន់ទោស ( វះទូរកុងតឺន័រ ) ។

ក្រោយពីកម្លាំងការិយាល័យជំនាញព្រហ្មទ័ណ្ឌ អ.ហខេត្ត និងគណៈកម្មការធ្វើការត្រួតពិនិត្យសម្ភារៈខាងក្នុងកុងតឺន័រ ឃើញថាសម្ភារៈត្រូវបាត់បង់ទាំងអស់ ( សំលៀកបំពាក់នារី ចំនួន ៧៩៨ កាតុង ) ។

បច្ចុប្បន្ន រថយន្តកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ អ.ហ ខេត្ត បានយកទៅរក្សារទុក  ។  (សូមបញ្ជាក់ថា ករណីនេះម្ចាស់ឥវ៉ាន់បានដាក់បណ្ដឹងនៅ អាវុធហត្ថខេត្ត )ប្រភពៈ អំ ចន្ថា