កំណាត់ផ្លូវកៅស៊ូមួយខ្សែប្រវែងជាង២០០ម៉ែត្ររងការខូចខាតយ៉ាងដំណំអាជ្ញាធរគ្មានវិធានការជួសជុលទុកអោយខូចខ្លាំងសិននិងអាលធ្វើគំរោងសុំលុយធំ

0

សៀមរាប = ប្រជាពលរដ្នបាន រឹះគន់ចំពោះអាជ្ញាធរមូលដ្នានដែលមានការធ្វេសប្រហែស គ្រាន់តែផ្លូវកៅស៊ូ១ខែ្សប្រវែង ជាង២០០ម៉ែត្រតែប៉ុណ្ណោះគ្មាន

ការជួសជុល ទុកអោយខូចយ៉ាងដំណំ រហូតផ្លូវនេះ មានកំហុកមានទ្រង់ទ្រាយធំឡើងៗបង្កអោយមានទឹកដកមិនអាចហូរចេញរួច ជាក់ស្ដែងកំណាត់ផ្លូវកៅស៊ូ មួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ០៦ មកផ្លូវតាអ៊ុច ស្ថិតនៅក្នុងភូមិ តាវៀន ឃុំសាលាកំរើក ក្រុង/សៀមរាប កំពុងតែរងការខូចខាតដំណំ អាជ្ញាធរធ្វើមិនដឹងមិនលឺ ទំនងជាទុកអោយខូចធំសិននិងអាលធ្វើគំរោងសុំលុយធំ។
ពាក់ព័ន្ធនិងការរឹះគន់នេះ លោក ស៊ូផ្លាតុង អភិបាលក្រុងសៀមរាប បាន មានប្រសាសន៍ថា ថ្ងៃស្អែកលោកនិងអោយ ខាងសង្កាត់ចុះមកមើល តើផ្លូវនោះមានលក្ខណះខូចខាតបែបណា បើសិន ជាផ្លូវនោះខូចខាតតិច លោកនិងអោយគ្រឿងចក្រឈូសឬចាក់លុបកំហុកសិន ៕ប៊ុន រិទ្ធី