ខេត្តរតនគិរី៖ នគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីហឹង្សាដោយចេតនា កាប់និងកាំបិតបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់កាលពីវេលា
ម៉ោង៦យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នៅចំណុចចំការឈ្មោះបុល ស្ថិតនៅភូមិសាយ៉ស់ ឃំុការឡែង ស្រុកលំផាត់ ខេត្តរតនគិរី។
លោក ថេង ចន្ទ័ធី អធិការនគរបាលស្រុកលំផាត់បានឲ្យដឹងថា ជនសង្ស័យ៣នាក់រួមមាន៖ ទី១-ឈ្មោះ យ៉េង ឡុង ភេទប្រុស អាយុ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករ។
ទី២- ឈ្មោះ ឌីង ឌី ភេទប្រុស អាយុ២០ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ។
ទី៣- ឈ្មោះ យ៉ាន យ៉ាង ភេទប្រុស អាយុ២១ ឆ្នាំជនជាតិខ្មែ មុខរបរកម្ករ អ្នកទាំងបីរស់នៅភូមិកើតហេតុខាងលើ។
លោក អធិការបានបន្តថា ឃាត់ខ្លួនជនសង្ស័យ៣នាក់នៅវេលាម៉ោង២ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ តាមបញ្ជាលោក ហាក់ ហ័ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនិតិធីច្បាប់។ដោយ: យក្ខឡោម





































