រថភ្លើងពីរខ្សែ​ ​មួយខ្សែដឹក​ cotainer ចេញពីកំពង់ផែស្វ័យត​ និងមួយខ្សែទៀតដឹកប្រេង​ tela បុកគ្នា

0

ព្រះសីហនុ៖ មានសេចក្តីរាយការណ៍ពីរដ្ឋបាលស្រុកស្ទឹងហាវមកថានៅ​វេលាម៉ោង​ ២៤​ និង​០៥​ នាទី​ ឈានចូលថ្ងៃទី​ ២៥.៧.១៧​ នៅចំណុចភូមិ៤​ ឃុំអូរ

ត្រេះ​ ស្រុក​ស្ទឹងហាវ​ ខេត្តព្រះសីហនុ​ មានករណីរថភ្លើងពីរខ្សែ​ (​ មួយខ្សែដឹក​ cotainer ចេញពីកំពង់ផែស្វ័យត​ និងមួយខ្សែទៀតដឹកប្រេង​ tela )​ បានបុកគ្នានៅចំណុចខាងលើ​ បណ្តាលអោយក្បាលរថភ្លើងទាំងពីរធ្លាក់ចេញពីផ្លូវ​ ។​
ក្នុងហេតុការណ៏នេះ​ បណ្តាលអោយខូចខាតធុងទឹកចំណុះ២.៥០០​លីត្រ​ និងផ្ទះបាយប្រជាពលរដ្ឋ​ ២គ្រួសារ​ តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ​ ។​
មូលហេតុនិងដំណោះស្រាយមិនទាន់ដឹងនៅឡើយ។