បុរស់ម្នាក់ស្រវឹស្រាជិ:ម៉ូតូលឿនរ៉េចង្កូតបុកដើមឆ័ត្របាក់កស្លាប់

0

កំពង់ធំ៖ បុរសម្នាក់ផឹកស៊ីស្រវឹកជោគជាំជិ:ម៉ូតូលឿនជ្រុលរេចង្កូតទៅបុកដើមឆ័ត្របាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហេតុការណ៍នេះបង្កឱ្យមានភាពភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាង១១និង៣០នាទីយប់
ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៧ចំណុចមុខផ្សារតាំងក្រសាំង ស្ថតិនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង
ស្រុកសន្ទុក ខេត្តកំពង់ធំ។ជនរងគ្រោះឈ្មោះ ភី ភាន់ភេទប្រុស អាយុ២៥ឆ្នាំមានទីលំភូមិចំបក់ជ្រំ ឃុំប្រាសាទ ស្រុកសន្ទុក។ សាក្សីកន្លែងកើតហេតុបានឱ្យដឹងថា:មុនពេលកើតហេតុគេឃើញបុរសដែលជាជនរងគ្រោះនោះផឹកស៊ីស្រវឹងហើយជិ:ម៉ូតូម៉ាកFutuerពណ៏ស្វាយ លាយទឹកមាស គ្មានស្លាកលេខចេញពីជើងទៅត្បូងក្នុងល្បឿនលឿនរ៉េចង្កូតពេញថ្នល់លុះដល់ចំណុចកើតហេតុខាងលើទៅបុកដើមឆ័ត្របាក់កស្លាប់តែម្តង ម៉ូតូខ្ទេចវ៉ល់។សាកសពជនរងគ្រោះឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕សុផាត