នគរបាលចុះបង្ក្រាបទីតាំងស្តុកឈើប្រណិតមួយកន្លែងបានចំនួន២៥០កំណាត់

0

ខេត្តរតនគិរី៖ គំនរឈើប្រណិតចម្រុះ ប្រមាណជាងពីរតោន គរនៅក្រោមផ្ទះជាចំហរ គ្មានបារម្មខ្លាចក្រែងទៅលើការបង្ក្រាបពីសមត្ថកិច្ចជំនាញផ្នែកណាមួយនោះឡើយ។ការចុះបង្ក្រាប ទីតាំងស្តុកឈើខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៧នេះវេលាម៉ោង៦និង៣០នាទីនៅត្រង់ចំណុច ខាងកើតសាលាបថមសិក្សាទើបសាងសង់ថ្មីហៅថា សាលាបថមសិក្សាត្រពាំងក្រហម )ស្ថិតនៅក្នុងភូមិ២ ឃុំ ត្រពាំងក្រហម ស្រុក កូនមុំ ខេត្តរតនគិរី។
សមត្ថកិច្ចដែលចុះបង្ក្រាបរួមមាន ៖ កម្លាំងប៉ុស្ត៍នគរបាលឃុំត្រពាំងក្រហម ក្រោមបទបញ្ជាផ្ទាល់ពីលោក ភោគ បូរិទ្ធ អធិការនគរបាលស្រុកកូនមុំ។តាមប្រភពពីប្រជាពលរដ្ធដែលរស់នៅក្បែរគំនរឈើខាងលើនេះ បានឲ្យដឹងថា ម្ចាស់ឈើត្រូវបានគេស្គាល់ឈ្មោះ គឿន ជាអាជីវករលក់សាច់ជ្រូកនៅផ្សារត្រពាំងក្រហម ជាឈ្មួញដុះស្លែមួយរូបប្រចាំភូមិ មានអត្តចរិកក្អេងក្អាងបំផុត យកអំណាចសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ធានមកកាងបទល្មើសរបស់ខ្លួនដើម្បីជាឈ្នាន់ ក្នុងការរកសុីបទល្មើស ព្រៃឈើតាំងពីយូរមកហើយ។

ប្រភពបន្តថា គំនរឈើរបស់ឈ្មួញរូបនេះគឺមានជាច្រើនកន្លែងទុកលាក់ តាមទីតាំងខុសៗគ្នា មានដូចជានៅខាងក្រោយផ្ទះស្នាក់នៅប្រចាំថ្ងៃផ្ទះលក់សាច់ជ្រូកនេះជាដើម។ដោយឡែកគំនរឈើដែលរងការបង្ក្រាបពីក្រុមសមត្ថកិច្ចខាងលើនេះត្រូវមជ្ឈដ្ធានជាច្រើនដាក់ការរិះគន់ចំៗចំពោះស្ថាប័នមានសមត្ថកិច្ចក្នងមូលដ្ធាន ជាពិសេសលោកនាយប៉ុស្ត៍នគរបាលត្រពាំងក្រហម ដែលមានឈ្មោះ ប៉ាក ពៅ នេះតែម្តងដូចជា មានការរារ៉ែកយឺតយ៉ាវ បំពេញការងារ ពុំមានឆន្ទះ ក្នុងការចុះបង្ក្រាប គំនរឈើខាងលើនេះ ទោះជាមានបទបញ្ជាយ៉ាងមុឺងមាត់ពី លោក អធិការនគរបាលស្រុកកូនមុំ ភោគ បូរិទ្ធ ក៍ដោយ។ជាពិសេស លោក លឹម នាយសង្កាត់រដ្ឋបាលព្រៃឈើជាដើមពុំមានឆន្ទះក្នុងការបង្ក្រាបឡើយ។ជាក់ស្តែង កាលពីយប់ថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០១៧បន្ទាប់ពីមានការរាយការណ៍ពីក្រុមអ្នកសារព័ត៌មាន បានតេទៅលោក ភោគ បូរិទ្ធ អធិការនគរបាលស្រុកកូនមុំពាក់ព័ន្ធករណីគំនរឈើ ហើយលោក អធិការក៍បាន ដាក់បទបញ្ជាឲ្យកម្លាំងប៉ុស្ត៍ចុះត្រួតពិនិត្យយាមកាមគំនរឈើកុំឲ្យបាត់បង់សូម្បី១កំណាត់ តែផ្ទុយទៅវិញ បែរជាលោក នាយប៉ុស្ត៍ លោក ប៉ាក ពៅ ទៅជាបណ្តែតបណ្តោយខ្ជះខ្ជាយពេលវេលា ឲ្យឈ្មួញឈ្មោះ គឿន ម្ចាស់គំនរឈើ នាំកម្លាំងទៅរំដោះឈើ ចេញពីគំនរ អស់ជាងពាក់កណ្តាល ជញ្ជូនទៅលាក់ក្នុងប្រឡាយ និងតាមគម្ពោធព្រៃទៅវិញ។លុះព្រឹកឡើងថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៧ វេលាម៉ោង៦នឹង៣០នាទី កម្លាំង បានដើរប្រមែប្រមូលកំណាត់ឈើដែលឈ្មួញរំដោះចេញលាក់នៅតាមប្រឡាយទឹក និងកម្ពោធព្រៃនោះយក ត្រឡប់មកវិញហើយដឹកជញ្ជូនតាមរថយន្តមួយបាំងកន្លះបានចំនួនពីរគ្រឿងពេញណែននាំមករក្សាទុកនៅអធិការដើម្បីបំពេញសំណុំបែបបទ។តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ឈើដែល រឹបអូសបានមានចំនួន២៥០កំណាត់ ប្រមាណជាង២តោន៕ដោយ: យក្ខឡោម