បងប្អូនយោធិពិការ៣១៧តេជោភ្នំឆ័ត្របន្តក៍សាងជីវភាពអោយប្រសើរដោយចាប់ផ្ដើមពីការងារកសិកម្មនិងចិញ្ចឹមសត្វលក្ខណះគ្រួសារ

0

បន្ទាយមានជ័យ៖ បងប្អូន យោធិពិការ៣១៧តេជោភ្នំឆ័ត្របន្តក៍សាងជីវភាពអោយប្រសើរដោយចាប់ផ្ដើមពីការងារកសិកចិញ្ចិមសត្វ គោជ្រូក មាន់ទា ត្រីជាលក្ខណះគ្រួសារ បង្កើតសហគមន៍ដើម្បីជួយគ្នាទៅវិញទៅមកនេះជាការលើកឡើងរបស់ ឯកឧត្ដម ព្រហ្ម មរណះ បញ្ជាការរងកងទ័ពជើងគោគ មេបញ្ជាការជួរមុខប្រចាំទិស

ពាយ័ព្យ និងជាប្រធានគណកម្មការការពារនិងក៍សាង មជ្ឈមណ្ឌុលអភិវឌ្ឍន៍យោធិនពិការភ្នំឆ័ត្រក្នុងកិច្ចបនរជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆមាសទី១និងលើកទិសដៅអនុវត្តិបន្តឆមាសទី២ឆ្នាំ២០១៧ នាថ្ងៃទី២៥ កក្ដដា។
លោក​ឧត្តមសេនីយ៍​ទោ​ ទុយ​ ប៊ុន​លី​ នាយកមណ្ឌល៣១៧តេជោភ្នំឆ័ត្របានអោយដឹងថា​ ចាប់តាំងពីឆ្នាំ​២០១២ដល់ឆ្នាំ២០១៧ មណ្ឌលបានទទួលបងប្អូនជនពិការអោយមករស់នៅចំនួន៤៦៥គ្រួសារ សាងសង់ផ្ទះ៤០០ខ្នង លើផ្ទៃដី១០០០ ហិចតា​ទាំងដីលំនៅដ្ឋាន និងដីធ្វើស្រែចំការ។ហើយដើម្បីផ្តល់នូវចំណេះដឹងដល់កូនចៅបងប្អូនយោធិនមណ្ឌលបានស្ថាបនាសាលារៀនមួយខ្នងមាន៦បន្ទប់ដោយចាប់ពីថ្នាក់មតេយ្យដល់អនុវិទ្យាល័យមានអាគារសាធារណះ មានវត្តអារាម សាលាបណ្ដុះបណ្ដាលវិជ្ជាជីវ: និងមណ្ឌុលសុខភាព ១ខ្នង បំពាក់សំភារះបច្ចេកទេស។​
ក្នុងរបាយការណ៍ដែលអានដោយ លោក​ឧត្តមសេនីយ៍​​ ជា ព្រឿង អនុប្រធានមណ្ឌល បានបង្ហាញពីភាពរីចម្រើន សន្តិសុខសុវត្តិភាព និងការអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អណ្ដូងទឹកដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា និងការបង្កើនជីវភាពដោយការងារកសិកម្ម ដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ ស្របតាមការផ្ដល់ដីសម្រាប់ដាំដុះ និងទឹកសម្រាប់ស្រោចស្រពគ្រប់គ្រាន់។
ឯកឧត្ដម ព្រហ្ម មរណះ បញ្ជាការរងកងទ័ពជើងគោគ និងជាមេបញ្ជាការជួរមុខប្រចាំទិស ពាយ័ព្យ ប្រធាន មជ្ឈមណ្ឌុលអភិវឌ្ឍន៍ យោធិនពិការភ្នំឆ័ត្រ :បានពាំនាំការសួសុខទុក្ខ កងកម្លាំងទាំងបី ពិសេស យោធិនពិការនិងគ្រួសារ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលបានបង្កើតមណ្ឌុលយោធិនពិការ និងបែងចែកដីធ្លីសម្រាប់ ដាំដុះអាស្រ័យផល បង្កើនជីវភាព។
ឯកឧត្ដម ឧត្ដមសេនីយ៍ សំណូមពរដល់ យោធិនពិការនិងគ្រួសារ ចូលរួមអនុវត្តគោលនយោបាយភូមិឃុំសុវត្តិភាព គោរពច្បាប់ចរាចរណ៍ និងបន្តចូលរួមអនុវត្តគោលនយោបាយដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕ដោយ: ឃិន គន្ធា