ស្គាល់គ្នាតាមទូរស័ព្ទ បាន៤ថ្ងៃ ក្បត់ប្តី ហ៊ាន បណ្តោយ​ខ្លួនឱ្យ​គេនាំយក​ទៅរំលោភ​បាន​សម្រេច ក្នុងព្រៃឧទ្យានអង្គរ

0

ខេត្តសៀមរាប៖ ស្រ្ដីម្នាក់ស្គាល់គ្នាតាមទូរស័ព្ទ បាន៤ថ្ងៃ ត្រូវបានប្រុសល្បួងយកទៅរួមរ័ក្ខនៅក្នុងព្រៃឧទ្យានអង្គរ ក្រោយពីបែកការណ៍ ឪពុក ម្តាយ ខាងស្រី ក៏ទៅ ប្តឹងនគរបាលស្រុកឱ្យឃាត់ខ្លួន ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៧ក្នុងភូមិកន្សែង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី ហេង សំណាង អធិការរងទទួលបន្ទុកព្រហ្មទាណ្ឌ​ស្រុកសូទ្រនិគម បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥នេះថា ដោយយោងទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ ទើបកម្លាំងនគរបាលបានធ្វើការតាមឃាត់ខ្លួនជនសង្ស័យបានតែម្តង ជនរងគ្រោះមានឈ្មោះ ធី ចាន់ធឿន ភេទស្រីអាយុ១៩ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ចំណែក ជនសង្ស័យ មាន ឈ្មោះ សាត សិល ហៅ វណ្ណាភេទប្រុសអាយុ២៣ឆ្នាំ ភូមិកន្សែងក្រោម ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ។​

បើតាមដំណើររឿងគឺនៅព្រឹកឡើងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះ ព្រម​ទាំងប្តីបានទូរស័ព្ទឱ្យជនសង្ស័យទៅយក ដោយណាត់ជួបគ្នាផ្លូវ៦០ម៉ែត្រ ពេលជួបគ្នាហើយប្តី ក៏ឱ្យទៅធ្វើការបាត់ ទុកប្រពន្ធនៅជាមួយជនសង្ស័យតែ២នាក់ ដោយនឹកថាធ្លាប់តែនៅផ្ទះមិនដែលចេញទៅធ្វើការងារអ្វីទេ ទើបបណ្ដោយអោយជនសង្ស័យនាំប្រពន្ធទៅរកការងារធ្វើដោយ មិនដឹងថាយកប្រពន្ធទៅរួមរ័ក្ខនោះទេ។

ក្រោយពីរួមរ័ក្ខរួចរាល់ក៏ដឹកជូនដល់ផ្ទះ ជនរងគ្រោះប្រាប់ឪពុកម្ដាយ ៗដាក់ទៅពាក្យប្តឹងឱ្យសមត្ថកិច្ច នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៧ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យតែម្តង នៅចំពោះមុខសមត្ថកិច្ច ជនរងគ្រោះ និង ជនសង្ស័យ បានឆ្លើយបំភ្លឺ ហើយ ចម្លើយ ទាំង២នាក់ ក៏ ស៊ីសង្វាក់គ្នា អំពីសកម្មភាព ដែលសមត្ថកិច្ច បានសួរនាំនោះដែរ។បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ​នៅរសៀលថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៧នេះ តាមនីតិវិធីច្បាប់៕ប៊ុន រិទ្ធី​