លោក ឆែម សាវុធ ប្រធានព័ន្ធនាគាខេត្តសៀមរាបត្រូវបានប្រជាពលរដ្នចោតថាជាអ្នកបំពុលបរិស្ថាន

0

ខេត្តសៀមរាប៖ ប្រធានព័ន្ធនាគាខេត្តសៀមរាបត្រូវបានប្រជាពលរដ្នចោតថាជាអ្នកបំពុលបរិស្ថាន ដោយសារ ពន្ធនាគាមួយនេះបានបង្ហូរទឹក លាមក អាចម៍ និងចោល សំរាម ពាលវាលពាលកាលលើដីស្រែប្រជាពលរដ្ន បង្កអោយបរិស្ថាន អាប់អួរ ស្អុយរលួយ ធុមក្លិនអាសោធ ប៉ះពាលដល់សុខភាព ប្រជាពលរដ្នយ៉ាងខ្លាំង  ជាក់ស្ដែង

គំនរសំរាមគរដូចភ្នំ នៅ ពីក្រោយ ពន្ធនាគា បានចាក់កាន់ខែកាន់ឆ្នាំពុំឃើញ ដុត ឬចាត់វិធានការដឹកជញ្ចូនចេញឡើយ ចំណែក ទឹកលាមក វិញបានហូរចូលដីស្រែរាប់សិបឆ្នាំហើយដែរ។

លោក ឆែម សាវុធ ប្រធានព័ន្ធនាគាខេត្តសៀមរាប  បានប្រាប់ក្នុងកិច្ចសម្ភាសតាមទូស័ព្ទថា សំរាមនេះដោយសារ ខែនេះជាខែវស្សា ឡានចូលដឹកមិនរួច ទើបបានសំរាមនៅគរដូចភ្នំ បែបនេះ និងរងចាំរដូវប្រាំងសិន លោកនិងដឹកចេញ ទៅចាក់ នៅវាលក្រោម ។

ការបកស្រាយបែបនេះត្រូវបានពលរដ្ន រឹះគន់ថា យើងខ្ញុំ ត្រូវការបរិស្ថាន ល្អ បរិយាកាសល្អ ដើម្បីសុខភាព មិនមែនរងចាំខែប្រាំងទើបដឹកចេញនោះទេ  ដូច្នេះ សូម អាជ្ញាខេត្តសៀមរាប ជាពិសេស លោក ស៊ូប្លាតុង អភិបាលក្រុង និង លោក ឃឹម ប៊ុន សុង អភិបាលខេត្ត ជួយ មើល ពីសុខទុក្ខប្រជាពលរដ្នផង ៕ ប៊ុន រិទ្ធី