រដ្ឋបាលសាលាខេត្តព្រះវិហារប្រកាសពត៍មានអោយប្រុងប្រយ័ត្នពីបញ្ហាទឹកជំនន់

0

ខេត្តព្រះវិហារ ដោយយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តព្រះវិហារ និងការតាមដានលើស្ថានភាពអាកាសធាតុកន្លងមកនេះ ខេត្តព្រះវិហារកំពង់ទទួលឥទ្ធិពល សំពាធទាបមានភ្លៀងធ្លាក់ច្រើនស្ទើរគ្រប់ទីកន្លែង កត្តានេះហើយទើបរដ្ឋបាលសាលាខេត្តព្រះ វិហារ ចេញសេចក្តីប្រកាសពត៍មានជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៧ អោយមានការ ប្រុងប្រយ័ត្នពីបញ្ហាគ្រោះទឹកជំនន់។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងចាត់វិធានការបង្ការ ទប់ស្កាត់លើគ្រោះមហន្តរាយដែលអាចកើតមានឡើងជាយថាហេតុបណ្តាលមកពីទឹកជំនន់។តមតាមកម្មវត្ថុខាងលើ ឯកឧត្ភមបាលខេត្តបានជំរាបជូនដល់អភិបាលក្រុងស្រុកទាំង៨ អោយធ្វើការចុះត្រួតពិនិត្យនិងកំណត់ទីតាំងទួលសុវត្តិភាព ជាបន្ទាន់ព្រមទាំងមានវិធានការ ជាក់ស្តែងដើម្បីជម្លាសបងប្អូនប្រជាពលរដ្ឋកុំអោយមានគ្រោះថ្នាក់ដោយប្រការណាមួយ និងសូមអោយផ្តល់របាយការណ៍មករដ្ឋបាលសាលាខេត្តជាបន្ទាន់និងជារៀងរាល់ថ្ងៃផងដែរ៕
សូមបញ្ជាក់ថា កំពស់ទឹកស្ទឹងសែនដែលត្រូវប្រកាសអាសន្នត្រឹមកំពស់១១,៥០ម៉ អី ឡូវនេះភ្លៀងបានធ្លាក់ជាប់ៗគ្នាបណ្តាលអោយទឹកស្ទឹងសែនអាចគំហក់ឡើងហួសពីកំរិតប្រកាសអាសន្នចំនួន១២,១៦ម៉។ហើយបច្ចុប្បន្ននេះទំនប់អូរស្វាយស្ថិតនៅក្នុងភូមិសាឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានទឹកលិចហូរកាត់ទំនប់ប្រវែង៥០ម៉។ហើយលោកអភិ បាលខេត្តក៏បានទទួចសំនូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន រឺតំបន់ដែលងាយនិងទទួលរងផលប៉ះពាល់ពីទឹកជំនន់សូមអោយមានការប្រុងប្រយ័ត្នអោយមានខ្ពស់ជាពិសេសគឺក្មេងតូចៗ មិនត្រូវបណ្តោយអោយពួកគេចុះលេងទឹកឡើយព្រោះវាអាច បណ្តាល អោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុផងដែរ៕សេង ពិសិដ្ឋ