កំពង់ធំ÷បុរសម្នាក់បើករថយន្ដហ៊ីឡែនឌឺធ្លាក់ថ្នល់ក្រឡាប់ផ្ងារជើងកាលពីវេលាម៉ោង ៤និង០០នាទី ថ្ងៃទី២៦ខែកក្ដដា ឆ្នាំ២០១៧ ត្រង់ចំនុច 
វាលសសៃរ ភូមិ សូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំបណ្ដាលអោយស្លាប់ស្រ្ដី នៅកន្លែងកើតហេតុ។
តាមប្រភពព័តមានពីសមត្ថកិច្ចនគរបាល បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដ ហ៊ីឡែនឌឺ ពណ៍ទឹកប្រាក់ ពាក់ផ្លាក់លេខ ភ្នំពេញ 2AE0453 បើកបរដោយ ឈ្មោះ រស់ វណ្ណា ភេទស្រី អយុ ៤៨ឆ្នាំ រស់នៅភូមិ ប៉ាណា ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងធ្វើកំណត់ហើយធ្វើកុសលវិច្ច័យដោយសន្និដ្ឋានថា រថយន្ដនេះទំនង់ជា បើកវ៉ា គេមិនរួច បានគិចរថយន្ដមួយផ្សេងទៀត ក្នុងល្បឿនលឿនផង បណ្ដាលអោយរ៉េចង្កូតធ្លាក់ថ្នល់តែម្ដង ក្រោយមក ស្ទូចយករថយន្ដយកទៅរក្សារទុកនៅអធិការដ្ឋានស្រុកបារាយណ៍ និងប្គល់សាកសពអោយសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណិ៕ប៊ុន រិទ្ធី





































