VDEO កូរ៉េខាងត្បូងកាត់ទោសនាវឹកនាវា សេវ៉ូល

0

សមាជិកក្រុមនាវឹកនៅលើនាវា សេវ៉ូលដែលជួបគ្រោះថ្នាក់កាលពីខែ មេសា សម្លាប់មនុស្សជាង៣០០នាក់ ភាគច្រើនជាសិស្ស និស្សិត ពេលនេះត្រូវ បានតុលាការកាត់ទោសទៅលើនាវិក ទាំង១៥នាក់ ដោយផ្ដន្ទាទោសខុសៗគ្នា តាមឋានៈ ក្នុងនោះមានទាំងបទសម្លាប់ មនុស្សទៀតផង ។

សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយ ថា កាពីទែននាវា Lee Joon Seok អាយុ ៦៨ឆ្នាំ និងសមាជិក៣នាក់ទៀតរងការ ចោទប្រកាន់ពីបទសម្លាប់មនុស្សត្រូវ ប្រឈមមុខនឹងទោសប្រហារជីវិត ។ សមាជិក២នាក់ទៀតរងការចោទប្រកាន់ ពីបទរត់គេចខ្លួន បោះបង់ចោលនាវា អាចត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារមួយ ជីវិត ។ នាវឹក៩នាក់ផ្សេងទៀតក៏រងការ ចោទប្រកាន់ពីបទធ្វេសប្រហែសក៏ត្រូវ ផ្ដន្ទាទោសជាប់ពន្ធនាគារដូចគ្នា ។

នៅពេលដែលកាពីទែន នាវាបង្ហាញ ខ្លួននៅក្នុងតុលាការ សាច់ញាតិជនរង គ្រោះបានស្រែកឡើងថា “គាត់មិនមែន ជាកាពីទែននាវា ជាអ្នកសម្លាប់មនុស្ស”។ សាច់ញាតិគ្រួសារជនរងគ្រោះបានលើក បដាប្រឆាំងនាវឹកនៅក្នុងនាវារងគ្រោះ នោះដែលធ្វេសប្រហែស ព្រងើយកន្ដើយ ទុកឱ្យហេតុការណ៍អាក្រក់កើតឡើង ។ ស្លាកបដាបានសរសេរថា “អស់លោក មិនមែនជាមនុស្ស ហើយទង្វើរបស់អស់ លោក មិនស្មើនឹងសត្វធាតុ” ។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានា ធិបតីកូរ៉េខាងត្បូង លោកស្រីផាក យុង ហេបានសម្រេចតែងតាំងអតីតនិពន្ធ នាយកសារព័ត៌មាន ចុងអានអាយប៊ូ លោក Moon Chang Keuk ធ្វើជា នាយករដ្ឋមន្ដ្រីជំនួសលោក Chung Hongwon ដែលលាលែងពីតំណែង ដោយហេតុការណ៍គ្រោះថ្នាក់លិចនាវា នោះ ។ នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ រដ្ឋាភិបាលបាន បញ្ជាឱ្យកម្លាំងប៉ូលិសជាង៤ពាន់នាក់ តាមរុករកចាប់ខ្លួនម្ចាស់នាវាស៊ីវ៉ូឡ នៅក្នុងព្រះវិហារមួយ ប៉ុន្ដែត្រូវបាន សាសនានិកនៅទីនោះរារាំងក្រុមប៉ូលិស ចូលព្រះវិហារ ។

នៅថ្ងៃទី១១ ខែមិថុនា ប៉ូលិសកូរ៉េ ខាងត្បូងបានបញ្ជូនកម្លាំងដល់ទៅ៤ពាន់ នាក់ឡោមព័ទ្ធចាប់ម្ចាស់នាវាសេវ៉ូល ដែលគជឿជាក់ថា លាក់ខ្លួននៅព្រះ វិហារមួយ ស្ថិតនៅជាយក្រុងសេអ៊ូល ។ សាសនិក៣នាក់ត្រូវបានចាប់ខ្លួន ដោយ សារតែព្យាយាមការពារម្ចាស់នាវាឱ្យ រត់គេចខ្លួនរួច ។

ម្ចាស់នាវាសេវ៉ូល លោក Yoo Byung eun អាយុ៧៤ឆ្នាំ ដែលជាមហាសេដ្ឋីដ៏ ល្បីល្បាញមួយរូបនៅកូរ៉េខាងត្បូង ពេល នេះត្រូវបានប្រកាសតាមច្បាប់ខ្លួននៅ ទូទាំងប្រទេស ដោយចោទប្រកាន់ពីបទ ពុករលួយ បំពានច្បាប់សុវត្ថិភាពដែន សមុទ្របណ្ដាលឱ្យមានហេតុការណ៍ អាក្រក់សម្លាប់មនុស្សជាង៣០០នាក់ ។ ពេលនេះ ប៉ូលិសបានផ្ដល់ប្រាក់រង្វាន់ រហូតដល់៥សែនដុល្លារ ដល់បុគ្គលណា មួយដែលផ្ដល់ដំណឹងឈានដល់ការចាប់ បុគ្គលឈ្មោះនេះមកផ្ដន្ទាទោសតាម ច្បាប់