បន្ទាយមានជ័យៈស្ត្រីវ័យចំណាស់ម្នាក់បានយំសោកបោកខ្លួនសុំអោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌គ្រាដែលសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចអនុវត្តសាលក្រមរុះរើលំនៅដ្ឋានរបស់គាត់ដែលស្ថិតនៅក្បែររង្វង់មូលស្រីគ្រប់លក្ខណ៍ ក្នុងភូមិ៤សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។>ការអនុវត្តសាលក្រមរុះរើនេះធ្វើឡើងនៅម៉ោង៩ព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៧ក្រោមការដឹកនាំរបស់ចៅក្រម លោក ជួន វណ្ណះ។
ការអនុវត្តសាលក្រមតុលាការខេត្តបន្ទាយមានជ័យនាម៉ោង៩ថ្ងៃនេះ បន្ទាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ ចេញលិខិតស្នើសុំអត្តរាគមន៍ទៅសាលាដំបូង និងអយ្យការសាលាដំបូង ខេត្តបន្ទាយមាមជ័យដើម្បី សុំផ្អាកការអនុវត្តសាលដីកា លេខ ៥២៥ ចុះថ្ងៃទី២៧ ខែធ្នូ ២០០៩ របស់តុលាការកំពូល ចុងក្រោយលិខិតដដែលសសេរថា: (ក្រសួងសូមចាត់បញ្ជូនពាក្យសុំអត្តរាគមន៍ និងឯកសារពាក់ព័ន្ធ ជូនលោកប្រធានសាលាដំបូង និងលោកព្រះរាជអជ្ញាអមសាលាដំបូងខេត្ហបន្ទាយមានជ័យ ពិនិត្យជាសមត្តកិច្ចតាមនីតិវិធីនៃច្បាប់)។
ស្ត្រីវ័យចំណាស់មានឈ្មោះ វួច នី មានកូន១០នាក់ក្នុងបន្ទុកទ្រហោយំ ជេប្រទេចថាចោប្លន់ដី ហើយទទូចសុំអោយសម្តេចតេជោហ៊ុន សែន អត្តរាគមន៍ដល់ក្រុមគ្រួសារខ្លួន។
សូមរំលឹកផងដែរថា ដីដែលកំពុងធ្វើការអនុវត្តនេះ គឺជាដីទំនាស់តាំងពីឆ្នាំ២០០៨អូសបន្លាយរហូតមកដល់ឆ្នាំ២០១៧នេះ។នេះជាលើកទី២ហើយដែលចៅក្រមអនុវត្តសាលក្រមស្ថាពរក្រោយពីមានការប្តឹងអោយផ្អាកកន្លងមក៕ដោយ:ឃិន គន្ធា