កំពង់ចាម: កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការណ៍ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងព្រះ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានចុះធ្វើកិច្ចសន្យាហាមឃាត់ ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម និងផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើ អាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម ស្ត្រីបម្រើ ការងារក្នុងហាងខារ៉ាអូខេ និងផ្ទះសំណាក់ បានចំនួន០៣ទីតាំង ដែលមានមនុស្សចូលរួមចំនួន៥៦នាក់ ក្នុងនោះមានស្ត្រីចំនួន៤៨នាក់ផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ចំពោះទីតាំងបើកអាជីវកម្មដែលត្រូវចុះធ្វើការផ្សព្វផ្សាយនោះរួមមាន
១-ខារ៉ាអូខេ កែវ តារាភព មានមនុស្សចូលរួមចំនួន ៤៧នាក់ ស្រីចំនួន ៤០នាក់
២-ខារ៉ាអូខេ អានី ប៊ីប៊ីឃ្យូ មានមនុស្សចូលរួមចំនួន ០៧នាក់ (ស្រី)
៣-ផ្ទះសំណាក់ ពន្លឺ រស្មី មានមនុស្សចូលរួមចំនួន ០២នាក់ ស្រី ០១នាក់)
ដែលទីតាំងបើកអាជីវកម្មខារ៉ាអូខេ និងផ្ទះសំណាក់ទាំង០៣កន្លែងខាងលើ ស្ថិតនៅក្នុងឃុំត្រពាំងព្រះ ស្រុកពៃឈរ ខេត្តកំពង់ចាម ៕