ខេត្តរតនគិរី៖ កម្លាំងPMខេត្តចុះរឹបអូសគំនរឈើប្រណិតសុក្រំនឹងកកោះប្រមាណ៧៣ សន្លឹក ដែលក្រុមឈ្មួញបានយកមកលាក់ទុកនៅក្នុងចម្ការស្វាយចន្ទីមួយកន្លែងចាំឱកាសល្អ នឹងដឹកបន្តទៅប្រទេសវៀតណាមតែពេលនេះបានបែកការណ៍។
ប្រតិបត្តិការចុះរឹបអូសឈើប្រណិតនេះធ្វើឡើងនៅវេលាម៉ោង២នឹង៣៥នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងភូមិចាអ៊ុងកោងឃុំចាអ៊ុងស្រុកអូរជុំ ខេត្តរតនគិរី។
ក្នុងការចុះរឹបអូសឈើនេះដឹកនាំដោយលោក ឃី សុខា កងរាជអាវុធហត្ថខេត្ត បាននាំកម្លាំងចុះទៅទីតាំងស្តុកឈើប្រណិតខាងលើនេះជាច្រើនសន្លឹក។
បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍មកថា មានគំនរឈេីប្រណិត ជាច្រេីនកន្លែងដែលក្រុមឈ្មួញ បានដឹកយកមកលាក់ ទុកជាច្រេីនគំនរ ឋិតនៅក្បែប៉ុស្ដិ៍ឃុំចាអ៊ុង ចំហ៊ាងប្រមាណ២០០ម៉ែត្រប៉ុណ្ណោះ មិនដែលឃើញមានកម្លាំងប៉ុស្ថ៍ចាអ៊ុងបង្ក្រាបម្តងណាឡើយ មានតែឃុបឃិតជាមួយឈ្មួញឈើថែមទៀតផង។
កម្លាំងPMបានដឹកជញ្ជូនឈេីទាំងនោះ យកទៅរក្សាទុកនៅជំនាញរដ្ឋបាលព្រៃឈើខេត្ត ដេីម្បីធ្វេីការវាស់វែងជាក្រោយ ចំណែកម្ចាស់ឈើកំពុងស្រាវជ្រាវរកមុខយកមកបង់ផាកពិន័យទៅតាមច្បាប់ព្រៃឈើ ៕ដោយ: យក្ខឡោម