ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៧បន្ទាប់ពីឆែកឆេររកឃើញគ្រឿងញៀន
ចំនួន១២កញ្ចប់នៅក្នុងបន្ទប់ដេក។
លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបាននិយាយថា: ការចាប់ខ្លួនបុរសខាងលើធ្វើឡើងបន្ទាប់ពីមានបណ្តឹងផ្ទាល់មាត់របស់ស្ត្រីម្នាក់ជាប្រពន្ធ។ លោកថាស្ត្រីដែលប្តឹងប្តីខ្លួន ឯងមានឈ្មោះ ឆេង លៀង អាយុ ៣៤ឆ្នាំ -ជនសង្ស័យជាប្តីមានឈ្មោះ លី ណា អាយុ៤៣ ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ នៅក្នុងប្រតិបត្តិការបង្ក្រាបនឹងចាប់ខ្លួនមុខសញ្ញាខាងលើ សមត្ថកិច្ចក៏បន្តចាប់ខ្លួនស្ត្រីជាអ្នកប្រើប្រាស់ម្នាក់ទៀតផងដែរដកហូតថ្នាំញៀនប្រភេទទឹកកក១២ កញ្ចប់តូចនិងសំភារៈប្រើប្រាស់មួយចំនួន។
នេះជាទង្វើល្អ របស់ស្ត្រីជាប្រពន្ធក្នុងការផ្ដល់ពត័មាន ជូនសមត្តកិច្ចទោះបីជនសង្ស័យជាប្ដីក៍ដោយ គាត់បានរាយការណ៍ដើម្បីអោយសមត្តកិច្ចឃាត់ខ្លួន គួរតែអជ្ញាធម៏ផ្ដល់ការលើកចិត្តដើម្បីជាគំរូដល់ជនទូរទៅ៕ដោយ:ឃិន គន្ធា





































