ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចជ័រកៅស៊ូ នៅត្រង់ចំណុចចំការកៅស៊ូឈ្មោះ យ៉ា សាមឌី កាលពីវេលាម៉ោង៣:០០នាទី
ថ្ងៃទី២៧ខែកក្ដដាឆ្នាំ២០១៧នេះ ស្ថិតនៅភូមិភ្នំសង្កាត់យក្ខឡោម ក្រុងបានលុង។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ គង់ ពៅ ភេទប្រុសអាយុ២១ ឆ្នាំ
ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។
ដកហូតវត្ថុតាង ជ័រកៅស៊ូ១បាវ នឹងម៉ូតូ១គ្រឿងសំរាប់ប្រើប្រាស់ជាមធ្យាបាយដឹកជញ្ជូនផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យនៅអធិការក្រុងបានលុង ដើម្បីបំពេញ សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់ ។ដោយ: យក្ខឡោម





































