ឯឧ យន្ត មីន ថា៖ត្រូវពិនិត្យជាក់ស្តែងសិនមិនមែនគ្រាន់តែត្អូញក្រត្រូវតែផ្តល់ដីអោយនោះទេ

0

អភិបាលខេត្តព្រះសីហនុនឹងពិនិត្យភាពជាក់ស្តែងចំពោះពលរដ្ឋដែលបានដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចដោយបានលើកហេតុផលថា”ក្រគ្មានដីគ្មានផ្ទះនៅ” ។

ឯឧយន្ត មីន ថ្លែងបញ្ជាក់បែបនេះគ្រាដែលឯឧត្តមបានអញ្ជើញទៅចូលរួមជាអធិបតីក្នុងឱកាសដែល

រដ្ឋបាលខេត្តធ្វើកម្មវិធីចាប់ឆ្នោតផ្តល់ដីគោលនយោបាយដោះដូរទំហំ៥មគុណ២០ម ដល់ពលរដ្ឋចំនួន១៧៦គ្រួសារនៅក្បែរតំបន់ក្បាលឆាយនៅទល់មុខពន្ធនាគារខេត្តព្រះសីហនុស្ថិតក្នុងភូមិ១សង្កាត់១ក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី២៨កក្កដា២០១៧ ។

សំបញ្ជាក់ថាការដោះដូរនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តព្រះសីហនុអនុត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១១៦ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយដោយតំរូវអោយពលរដ្ឋរាប់រយគ្រួសារត្រូវតែ រុះរើផ្ទះសំបែង ចេញពីតំបន់ហាមឃាត់(តំបន់ក្បាលឆាយ)ហើយត្រូវដាំដើមឈើឡើងវិញសំរាប់រក្សាប្រភពទឹកសាបក្បាលឆាយអោយបានគង់វង្ស។

ឯឧ យន្ត មីន បន្តថា៖ចំពោះបងប្អូនដែលថាក្រណាស់ហើយបានដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចខេត្តនឹងពិនិត្យមើលជាក់ស្តែងសិនមុននឹងសម្រេចអោយឬមិនអោយ។

ឯឧបានបញ្ជាក់អោយដឹងទៀតថា៖ទីតាំងដីសម្បទាននេះមិនមែននៅតំបន់ក្បាលឆាយនេះទេគឺនៅតំបន់អូរត្រជាក់ចិត្តស្រុកស្ទឹងហាវ។

ជាកាកត់សំគាល់ រយៈកាលថ្មីៗនេះមានពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាមកដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចនៅខេត្តព្រះសីហនុតាមរយៈឃុំសង្កាត់និងក្រុងព្រះសីហនុ ដោយសំអាងលើមូលហេតុ”ក្រគ្មានដីគ្មានផ្ទះឬនៅផ្ទះជួលឬនៅជាមួយបងប្អូន”។

តែយ៉ាងណាក៍ដោយចុះមតិពីមជ្ឈដ្ឋាននានាកំពុងតែរងចាំមើលនិងលើកជាចំងល់ថា” តើរដ្ឋបាល ឯឧ យន្ត មីន អាចមានដំណោះស្រាយបានកំរិតណាខណៈដែលយោធិននិងនគរបាលចូលនិវត្តន៍ជាច្រើននាក់មិនទាន់ទទួលបានដីសម្បទានសង្គមកិច្ចនេះផងដែរ?”