ពលរដ្ឋចំនួន១៧៦គ្រួសារបន្ថែមទៀតត្រូវបានទទួលចំណែកដីគោលនយោបាយដោះដូរពីរដ្ឋបាលខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖រដ្ឋបាលខេត្តបន្តផ្តល់ដីគោលនយោបាយដោះដូរទំហំ៥មគុណ២០ម ដល់ពលរដ្ឋចំនួន១៧៦គ្រួសារបន្ទាប់ពីរដ្ឋអោយពួកគាត់ចេញពីតំបន់ហាមឃាត់ដែលត្រូវដាំដើមឈើឡើងវិញសំរាប់រក្សាប្រភពទឹកសាបក្បាលឆាយអោយបានគង់វង្ស។

ទីតាំងដែលបានរៀបចំដោះដូរជូនពលរដ្ឋនេះគឺឋិតនៅក្បែរតំបន់ក្បាលឆាយនៅទល់មុខពន្ធនាគារខេត្តព្រះសីហនុស្ថិតក្នុងភូមិ១សង្កាត់១ក្រុងព្រះសីហនុ ។

គួររំលឹកថាការផ្តល់ដីគោលនយោបាយជូនពលរដ្ឋដែលបាមនមកតាំងទីលំនៅនៅតំបន់ហាមឃាត់ក្បាលឆាយនេះមានចំនួន៦លើកគិតទាំងលើកនេះផង។ពលរដ្ឋដែលទទួលបានដីគោលនយោបាយដោះដូរនេះក៍មានចំនួនច្រើនជិតចូលពាន់គ្រួសារទៅហើយ។

ទោះយ៉ាងនេះក្តីក៍នៅតែមានពលរដ្ឋខ្លះទៀតនៅមិនទាន់បានដីដោះដូរនេះនៅឡើយ។ហើយពួកគាត់កំពុងបន្តស្នើសុំទៅរដ្ឋបាលខេត្តព្រះសីហនុដើម្បីទទួលយកចំណែកដីនេះផងដែរ។បញ្ហានេះដែររដ្ឋបាលខេត្តបញ្ជាក់ថាការផ្តល់ដីគោលនយោបាយនេះជិតបញ្ចប់ហើយ ។

ចំពោះបងប្អូនមួយចំនួនតូចទៀតដែលនៅសេសសល់នេះរដ្ឋបាលខេត្តនឹងបន្តដោះស្រាយជាបន្តទៀតដើម្បីឈានទៅបញ្ចប់នៅពេលខាងមុខដ៍ខ្លីនេះ៕សាវ៉ុន