កំពង់ធំ៖ ប្រជាកសិករប្រកបអាជីពដាំដំណាំកសិកម្ម មានទឹកមាត់លេបវិញហើយ ដោយសារតែកន្លងមកនេះ តំលៃដំឡូងមីធ្លាក់ថ្លៃមកជាយូរខែ ទើបតែពេលនេះតំលៃដំឡូងមីមានទីផ្សារ ធ្វើឲ្យប្រជាកសិករមានចិត្តសប្បាយរីករាយ និងផលិតដំណាំដំឡូងមីឲ្យកាន់តែច្រើន ដើម្បីបំរើសេចក្តីត្រូវការរបស់ទីផ្សារ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខកម្មករគាស់ដំឡូងមី នៅក្នុងចំការ ដើម្បីពិនិត្យស្ថានភាពផលដំឡូងមី ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ ក្នុងការដាំដំណាំ ជាមុខរបរអាជីព ក្នុងនោះឯកឧត្តម គង់ វិមាន បានគាំទ្រយ៉ាងពេញទំហឹង ឲ្យប្រជាកសិករបន្តការដាំដុះបន្ថែម ដើម្បីបង្កើនការងារក្នុងស្រុក ក៏ដូចជាការកាត់បន្ថយការចំណាក់ស្រុក ។
កម្មករដែលកំពុងតែដក់ដំឡូងមី. បានឲ្យដឹងថា ពួកគាត់ជាង១០នាក់នេះ មានទីលំនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ. បានឲ្យដឹងថា លោក មានចិត្តស្បាយរីករាយខ្លាំងណាស់ ខណះពេលដែលស្រុកយើងមាន ការងារធ្វើ ក្រៅពីការងារធ្វើស្រែ លោកបានយកពេលទំនេរមកធ្វើជាកម្មករគាស់ដំឡូងមី ក្នុងមួយថ្ងៃអាច រកចំណូលបានចាប់ពី៣០០០០រៀលឡើងទៅ ក្នុងម្នាក់ ឬអាចនិងរកបានច្រើនជាងនេះអាស្រ័យលើកំលាំង ពលកម្មរបស់ខ្លួន រីឯតំម្លៃដំឡូងមីក្នុងមួយតោនលក់បាន២០ម៉ឺនរៀល ក្នុងមួយហិចតាអាចប្រមូលផលបាន ៦០តោន ក្នុងមួយហិចតាប្រមូលផលបាន៣០០០ដុល្លាក្នុងមួយលើក។
ឯកឧត្តម គង់ វិមាន បានផ្តាំផ្ញើរដល់កម្មករទាំងអស់ ឲ្យថែរក្សាសុខភាព បរិភោកអាហារមានអានាម័យ និងសុំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងពេលស្នាក់នៅពេលយប់ព្រលប់ ទាំងពេលធ្វើការ ដើម្បីបញ្ជ្រៀសពី គ្រោះ ថ្នាក់ដោយយថាហេតុអ្វីមួយ ក្នុងឱកាសចុះសួរសុខទុក្ខ ឯកឧត្តម គង់ វិមាន បានផ្តល់ពង់មាន់សម្រាប់ការ ទុកធ្វើម្ហូបរបស់កម្មករ និងផ្តល់ថវិការមួយចំនួនដល់កម្មករ ដើម្បីជាទឹកចិត្តតិចតួចស្តួចស្តើងក្នុងមនោសញ្ជេតនាផ្សាភ្ជាប់រវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។
ដោយ បុ៑ន រដ្ឋា





































