ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ១គ្រឿងនៅផ្ទះសំណាក់មិត្តភាពសំណាងល្អ កាលពីវេលាម៉ោង១១នឹង២៥នាទីយប់ថ្ងៃទី២៤ខែកក្កដានេះស្ថិតនៅភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង បន្ទាប់មកម្ចាស់ម៉ូតូបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋានរួចហើយបានចុះស្រាវជ្រាវរកមុខសញ្ញ
ឃើញនៅវេលាម៉ោង២ រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ផេង ខ្យង អាយុ២៤ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ(ទើបចេញពីពន្ធនាគាខេត្ត) មានទីលំនៅបច្ចុប្បន្នភូមិ ២វិឡាកាត់ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។សមត្ថកិច្ច បានដកហូតវត្ថុតាងម៉ូតូកែច្នៃ១គ្រឿង អត់ស្លាកលេខដែលចោលួចយក។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បី បំពេញសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់។ដោយ: យក្ខឡោម



































