ខេត្តសៀមរាប៖ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង(ហៅ បេនឡានផ្លូវចុងកៅស៊ូចាស់) ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក 
ក្រុងសៀមរាប ក្បែរផ្ទះ ថៅកែ ស្បែកគោ សំណូមពរឱ្យមន្ត្រីបរិស្ថានជួយចុះពិនិត្យនិង យកស្បែកគោចេញពីកន្លែងនេះផង ព្រោះស្បែកគោដែលគេយកមកគរទុកជាយូរខែ ទើបដឹកចេញទៅ ឱ្យម៉ូយនៅភ្នំពេញម្ដងនោះ ធុមក្លិនស្អុយជារៀងរាល់ថ្ងៃ ខួបប្រាំង ខួប វស្សា ធ្វើឱ្យពួកគាត់និងកូនៗកើត ឈឺជម្ងឺផ្តា សាយ រហូតមិនដែលជានោះទេ។
ពលរដ្ឋម្នាក់ ឈ្មោះ ផេង តំណាងអោយពលរដ្នជាច្រើនបានរៀបរាប់ថា ម្ចាស់ស្បែកគោ និងជាម្ចាស់ដីដែលជួលផ្ទះឱ្យគេនោះ បានយកស្បែកគោនេះ មកទុកជាយូរខែណាស់មកហើយ មិនដែលមាននរណាម្នាក់ហ៊ានចេញមុខ ប្តឹងទៅសមត្ថកិច្ច ឬ មន្ត្រីបរិស្ថាននោះទេ ដោយសារពួកគាត់ជាអ្នកជួលផ្ទះនៅក្បែរនោះដូច្នេះចេះតែទ្រាំៗឱ្យតែបានសុខទៅសព្វថ្ងៃ ពួកក្មេងៗ មានជម្ងឺគ្រប់គ្នា ពេលខ្លះរុយ ក្បាលខៀវ ហើរចេញពីស្បែកគោដែលធុមធ្លិនស្អុយមកទុមលើម្ហូបអាហារ លើ សម្ភារះផ្សេងៗលើផ្ទះ ក្រោមផ្ទះ និងប្រសិនបើធ្វើដំណើរឆ្លងកាត់ប្រាកដជាធុមក្លិនស្អុយជា រកកល់ក្អួតជាមិនខាន។
ជុំវិញករណីខាងលើនេះដែរ លោក នួន មុន្នី ប្រធានបរិស្ថានខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៧នេះថា លោកនឹងឱ្យកូនចៅ ចុះទៅពិនិត្យមើល ជាក់ស្តែងបើសិនជាប៉ះពាលបរិស្ថានខ្លាំងយើងនិងមានវិធានការហើយ។
លោក លី ឡេង ថៅ កែ ស្បែកគោបានបំភ្លឺតាមទូស័ព្ទថា លោករស់នៅទីនេះ ជាង២០ឆ្នាំ ហើយ កាលគាត់មកនៅទីនេះមិនទានមានមនុស្សមកនៅទេ ឯបញ្ហាស្បែកគោយើងប្រឡាក់អំបិលត្រឹមត្រូវតាមលក្ខណះបច្ចេកទេស ពុំមានធុមក្លិនទេ តែការធុមក្លិននោះគឺនៅពេលដែលរើរុះដឹកជញ្ចូនចេញទើបធុមក្លិន៕ប៊ុន រិទ្ធី





































