រឺម៉ក់ម៉ូតូដឹកឈើប្រណិត លោតឆ័ត្រ ត្រូវនគរបាលសេដ្ឋកិច្ចខេត្តចាប់បាន សង្ស័យមិនបានលាភសក្ការ:

0

ខេត្តរតនគិរី៖ រឺម៉ក់ម៉ូតូ១គ្រឿងដឹកឈើប្រណិតត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្ក្រាបបាន បន្ទាប់ពីបានលួចដឹកឈើប្រណិតប្រភេទធ្នង់ចំនួន២៩ដុំ កាលពីវេលាម៉ោង៤នឹង៣០នាទីល្ងាចនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

មន្ត្រីនគរបាលបានឲ្យដឹងថាការចាប់ម៉ូតូសណ្តោងរឺម៉ក់ ១គ្រឿង គ្មានស្លាកលេខ និងឈើប្រណិតប្រភេទធ្នុងចំនួន២៩ដុំ ចំនួន៣៦០គីឡូក្រាមស្មើរនឹង០,២៦៦ ម៉ែត្រគូប ចំណែកម្ចាស់រឺម៉ក់ម៉ូតូដឹកឈើមិនត្រូវបានឃាត់ខ្លួននោះទេ។

បច្ចុប្បន្នវត្ថតាង រឺម៉ក់ម៉ូតូនឹងឈើប្រណិតសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា រាល់ការដឹកជញ្ជូនឈើប្រណិតដូចជា រថយន្តតូចធំ រឺម៉ក់ម៉ូតូ នឹងម៉ូតូដឹកឈើនៅក្នុងខេត្តរតនគិរីនេះ បើមិនបានបង់លុយឲ្យសមត្ថកិច្ចទេនោះ គេនឹងចាប់បញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បើចចារត្រូវបានរួចខ្លួន។

ដោយឡែក រថយន្តបាឡែន នឹងសាំយ៉ុងដឹកឈើប្រណិតពេញទៅព្រំដែនអន្តជាតិអូរយ៉ាដាវយ៉ាងកគ្រឹកកគ្រេងមិនត្រូវបានសមត្ថកិច្ចចាប់នឹងបង្ក្រាបឡើយ សង្ស័យបានលាភសក្ការ:ហើយមើលទៅ។ដោយ: យក្ខឡោម